បណ្តាញសង្គម

ធ្លាក់​ទឹក​ដៃ​ពេក Man Utd ចង់​យក Jan Oblak មក​ជំនួស De Gea

Manchester United កំពុងពិចារណាចង់ផ្ទេរយកអ្នកចាំទីរបស់ Atletico Madrid កីឡាករ Jan Oblak ដោយចង់ទិញផ្ដាច់កុងត្រាយកតែម្ដង។

David De Gea នៅសល់កុងត្រារយៈពេល១២ខែទៀតនៅកីឡដ្ឋាន Old Trafford ហើយ United ក៏កំពុងតែរកអ្នកស្នងតំណែងរបស់គេ។ មានការគំនិតជាច្រើនយល់ថា ចិត្តរបស់ De Gea ក៏កំពុងចង់ទៅក្លឹបផ្សេង បន្ទាប់ពីគេបង្កើតកំហុសផ្ទួនៗ។ យោងតាម ESPN បិសាចក្រហមចង់នាំយកអ្នកចាំទីវ័យ២៦ឆ្នាំ Oblak មកជំនួស De Gea។

Oblak ដែលចូលរួមជាមួយ Atletico ផ្ទេរពីក្លឹប Benfica កាលពីឆ្នាំ២០១៤ ថ្មីនេះទើបតែពង្រីកកុងត្រាថ្មីរហូតដល់ឆ្នាំ២០២៣ ដូច្នេះតម្លៃផ្ដាច់កុងត្រារបស់បានឡើងពី១០០លានអឺរ៉ូ ដល់១២០លានអឺរ៉ូ៕

ដកស្រង់ពី៖ Sabay