បណ្តាញសង្គម

Sheffield United ឡើង​មក​ Premier League លីគ​​ដំបូង​​រយៈ​ពេល​១២​ឆ្នាំ​

Sheffield United បានក្លាយជាក្រុមទីពីរកក់កៅអីនៅ Premier League សម្រាប់រដូវកាលក្រោយបន្ទាប់ពី Norwich City។

នេះគឺជាការមកលេងនៅក្របខ័ណ្ឌកំពូលអង់គ្លេសលើកដំបូងរបស់ United ក្នុងរយៈពេល១២ឆ្នាំពោលគិតចាប់ពីរដូវកាល២០០៦-០៧មក។ ក្រុមលោក Chris Wilder មាន៨៨ពិន្ទុក្រោយ៤៥ប្រកួតហើយនៅមានឱកាសលើកពាន Championship ដោយត្រូវប្រកួតប្រជែងជាមួយ Norwich City។

សម្រាប់១កៅអីទៀតនៅ Premier League ក្រុម៥ដែលត្រូវប្រជែងគ្នាលេង Play-off ដណ្ដើមពិន្ទុ មានដូចជា Leeds United, West Brom, Aston Villa, Derby County និង Middlesbrough។ ៥ក្រុមនេះនឹងប្រជែងគ្នាយកលេខ៣, ៤, ៥ និង៦ដើម្បីលេងវគ្គខ្វែងយក១កៅអីដែលនៅសល់៕

ដកស្រង់ពី៖ Sabay