បណ្តាញសង្គម

Emery ចង់​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ឲ្យ​ Arsenal នៅ​ Europa

Unai Emery ដែលមានស្នាដៃដឹកនាំ Sevilla ឈ្នះពាន Europa League ជោកជាំនោះ មានបំណងឲ្យ Arsenal ភ្លក់រសជាតិពាននេះនឹងគេនៅរដូវកាលនេះ។

ក្រុមរហស្សនាមថាកាំភ្លើងធំត្រូវប្រឈមមុខជាមួយ Valencia នៅយប់ថ្ងៃព្រហស្បតិ៍នេះ សម្រាប់ជើងទីមួយវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយបើអាចឆ្លងផុតពួកគេនឹងត្រូវប្រឈមមុខជាមួយ Chelsea ឬ Eintracht Frankfurt នៅ Final។

Emery ធ្លាប់ឈ្នះពាន Europa ៣សម័យកាលជាប់ៗគ្នាកាលដឹកនាំ Sevilla ខណៈដែល Arsenal មិនធ្លាប់ឈ្នះពាននេះទេពីមុនមក ដូច្នេះទើបអ្នកចាត់ការសញ្ជាតិអេស្ប៉ាញចង់បង្កើតប្រវត្តិសាស្ត្រថ្មីជាមួយក្លឹប។ បើជោគជ័យមែននោះ កាំភ្លើងធំមិនត្រឹមឈ្នះពានប៉ុណ្ណោះទេ តែពួកគេថែមទាំងមានកៅអី Champions League ស្វ័យប្រវត្តិទៀតផង៕

ដកស្រង់ពី៖ Sabay