បណ្តាញសង្គម

គិន​ ខ្លឹម​ ស្រឡាញ់​ប្រដាល់​ពេក​ ដាច់​ចិត្ត​សុំម្ដាយចូលហាត់​តែ​ម្ដង​ទៅ

ពន្លកគុនខ្មែរមកពីខេត្តកំពង់ស្ពឺ គិន ខ្លឹម ស្រឡាញ់ប្រដាល់តាំងពីតូច ដាច់ចិត្តសុំម្ដាយចូលហ្វឹកហាត់នៅក្លឹប ៩១១ រំពឹងសាងកេរ្តិ៍ឈ្មោះល្បីដូចរៀមច្បង ឡៅ ចន្រ្ទា និង ឡៅ ចិត្រា នៅថ្ងៃអនាគត។

អ្នកប្រដាល់ថ្មីថ្មោងខាងលើនេះបានឲ្យដឹងថា ដោយសារតែឃើញគេហាត់ប្រដាល់ និងឡើងប្រកួតតាមស្ថានីយទូរទស្សន៍នានា ក៏អន្ទង់ចិត្តខ្លួនឲ្យស្រឡាញ់ ហើយចាប់អាជីពនេះតែម្ដងទៅ។ បន្ទាប់ពីស្រឡាញ់ដកចិត្តមិនបាន ក៏សម្រេចចិត្តសុំម្ដាយចូលហាត់តែម្ដងទៅ ហើយក៏មិនមានការជំទាស់ពីម្ដាយឪពុកនោះឡើយ។

គិន ខ្លឺម សម្រេចចិត្តចូលហាត់នៅក្លឹបឆត្រយោង ៩១១ ជាមួយលោកគ្រូ ហង់ សឿន នេះដោយសារតែមានបងប្រុសស្គាល់ក្លឹបនេះ។ ណាមួយខេត្តជាមួយគ្នាផង ដូច្នេះជិតផ្ទះងាយស្រួលទៅវិញទៅមកផងដែរ។គិន ខ្លឹម ជាប្រកួតបាន១០ដង ឈ្នះ៧ និងចាញ់៣ដង ប្រកួតចុងក្រោយឈ្នះកីឡាករ ញឹម សារិទ្ធិ ដោយពិន្ទុក្នុងកម្មវិធីជម្រុះចាញ់ធ្លាក់ពានរង្វាន់ TV5 ទម្ងន់៥៤គីឡូក្រាមកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ។ អ្នកប្រដាល់រូបនេះជាកូនសិស្សលោកគ្រូ ហង់ សឿន មកពីក្លឹបឆត្រយោង ៩១១៕

ដកស្រង់ពី៖ Sabay