បណ្តាញសង្គម

អតីត​ប្រធាន​ក្លឹប Barca ថា Neymar ជា​កីឡាករ​ល្អ​លំដាប់​លេខ​ទី​២​លើ​លោក​បន្ទាប់​ពី Messi

អតីតប្រធានក្លឹប Barca លោក Sandro Rosell បាននិយាយថា Neymar ជាកីឡាករល្អលំដាប់លេខ២លើលោក បន្ទាប់ពី Messi ហើយបើសិនលោកជាប្រធានក្លឹបបច្ចុប្បន្នវិញ លោកនឹងចុះកុងត្រាយកខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមកវិញ។

អាន​បន្ត៖ អតីត​ប្រធាន​ក្លឹប Barca ថា Neymar...

Leipzig បាត់​ឱកាស​ឡើង​មក​លេខ​២ ក្រោយ​លេង​ស្មើ​ជាមួយ Hertha Berlin

ក្រុម RB Leipzig បានខកខានឱកាសឈានទៅកាន់លេខពីរនៃតារាងពិន្ទុ Bundesliga បន្ទាប់ពីពួកគេប្រកួតស្មើគ្នា ២-២ ជាមួយក្លឹប Hertha Berlin កាលពីយប់មិញ។

អាន​បន្ត៖ Leipzig បាត់​ឱកាស​ឡើង​មក​លេខ​២ ក្រោយ​លេង​ស្មើ​ជាមួយ Hertha Berlin

Arteta គ្រោងយក Coutinho ទៅកាន់ទឹកដី Arsenal ​រដូវ​កាល​ក្រោយ

យោងតាមសារព័ត៌មាន ABC ក្នុងប្រទេសអេស្ប៉ាញ អ្នកចាត់ការក្រុមកាំភ្លើងធំ Arteta បានដាក់គម្រោងនាំយកខ្សែប្រយុទ្ធ Philippe Coutinho មកទឹកដី Emirate Stadium នៅរដូវកាលក្រោយនេះ។

អាន​បន្ត៖ Arteta គ្រោងយក Coutinho ទៅកាន់ទឹកដី Arsenal ​រដូវ​កាល​ក្រោយ

Icardi យល់​ព្រម​កុងត្រា​ជាមួយ PSG នៅ​ឡើយ​តែ​និយាយ​ថ្លៃ​ជាមួយ Inter ប៉ុណ្ណោះ

ក្លឹប Paris Saint-Germain កំពុងតែខិតជិតទិញបានខ្សែប្រយុទ្ធ Mauro Icardi ពីក្លឹប Inter Milan ហើយ បន្ទាប់ពីយល់ព្រមកុងត្រាផ្ទាល់ខ្លួនជាមួយកីឡាករ។

អាន​បន្ត៖ Icardi យល់​ព្រម​កុងត្រា​ជាមួយ PSG នៅ​ឡើយ​តែ​និយាយ​ថ្លៃ​ជាមួយ Inter ប៉ុណ្ណោះ

ផល​ សោភ័ណ្ឌ​ ប្រឹង​ហាត់​ខ្លាំង​ត្រៀម​ទប់ទល់​ជា​មួយ​ មឿន​ សុខហ៊ុច​

ជើងខ្លាំងប្រចាំក្លឹបតាឡីដំរីមានរិទ្ធ ផល សោភ័ណ្ឌ ប្រឹងហ្វឹកហាត់ខ្លាំងត្រៀមទប់ទល់ជាមួយកីឡាករ មឿន សុខហ៊ុច ដើម្បីដណ្ដើមប្រាក់លាននៅសង្វៀន CNC។

អាន​បន្ត៖ ផល​ សោភ័ណ្ឌ​ ប្រឹង​ហាត់​ខ្លាំង​ត្រៀម​ទប់ទល់​ជា​មួយ​ មឿន​ សុខហ៊ុច​

ឭ​ថា Real Madrid ចង់​យក​កីឡាករ​៤​នាក់​ក្នុង​នោះ​មាន James ដែរ ប្ដូរ​យក Pogba ម្នាក់

Real Madrid ត្រូវបានរាយការណ៍ថាបានដាក់សំណើកីឡាករ៤រូបក្នុងនោះមាន James Rodriguez និង Martin Odegaard ដែរនោះទៅកាន់ Manchester United ដើម្បីប្ដូរយក Paul Pogba។

អាន​បន្ត៖ ឭ​ថា Real Madrid ចង់​យក​កីឡាករ​៤​នាក់​ក្នុង​នោះ​មាន James ដែរ ប្ដូរ​យក Pogba...

ប្រធាន​ក្លឹប Lyon ​ស្នើ​នាយក​រដ្ឋ​មន្ត្រី​បារាំង ​បើក​លីគ​ឡើង​វិញ​

ប្រធានក្លឹប Lyon លោក Jean-Michel Aulas បានស្នើដល់ថ្នាក់ដឹកនាំប្រទេសបារាំង ដើម្បីពិចារណាបើកលីគបាល់ទាត់ឡើងវិញ ក្រោយពីមេរោគ Covid-19 បានស្ងប់ទៅហើយ។

អាន​បន្ត៖ ប្រធាន​ក្លឹប Lyon ​ស្នើ​នាយក​រដ្ឋ​មន្ត្រី​បារាំង ​បើក​លីគ​ឡើង​វិញ​

ពូ​របស់​ Floyd ហ៊ាន​និយាយ​ថា Pacquiao អាច​ប្រើ​ពេល​តែ​១​ទឹក​ប៉ុណ្ណោះ​ដើម្បី​បញ្ចប់ Conor

កំពូលអ្នកប្រដាល់អាស៊ី Manny Pacquiao អាចផ្ដួល Conor McGregor នៅទឹក១បាន។ នេះជាការលើកឡើងរបស់ Jeff ដែលជាពូរបស់ Floyd Mayweather។

អាន​បន្ត៖ ពូ​របស់​ Floyd ហ៊ាន​និយាយ​ថា Pacquiao...

Man Utd ចង់​យក Pogba ប្ដូរ​យក​កីឡាករ​របស់ Juventus ២​នាក់

ក្លឹប Manchester United មានបំណងចង់ប្រគល់ Paul Poga ឲ្យត្រលប់ទៅកាន់ Juventus វិញ ជាមួយនឹងការប្ដូរយក Paulo Dybala និង Miralem Pjanicមកវិញ។

អាន​បន្ត៖ Man Utd ចង់​យក Pogba ប្ដូរ​យក​កីឡាករ​របស់ Juventus ២​នាក់

ក្រសួង​អប់រំ ​បើក​ភ្លើង​ឱ្យ​លីគ​និង​កីឡា​គ្រប់​ប្រភេទ ​លេង​វិញ​បាន តែ​ត្រូវ...

ក្រសួងអប់រំ យុវជន និងកីឡា បានបើកភ្លើងខៀវឱ្យគ្រប់ក្លឹបកីឡាទាំងអស់ ប្រមូលផ្ដុំហ្វឹកហាត់ និងបើកការប្រកួតឡើងវិញបានហើយ ប៉ុន្តែត្រូវគោរពតាមគោលការណ៍ជាច្រើន។

អាន​បន្ត៖ ក្រសួង​អប់រំ ​បើក​ភ្លើង​ឱ្យ​លីគ​និង​កីឡា​គ្រប់​ប្រភេទ ​លេង​វិញ​បាន តែ​ត្រូវ...

របួស​ញឹក​ពេក Costa គិត​រឿង​ព្យួរ​ស្បែកជើង​ចោល

ខ្សែប្រយុទ្ធស្លាបរបស់ក្រុម Juventus, Douglas Costa បានសារភាពថាគេធ្លាប់ពិចារណារឿងចូលនិវត្តន៍ពីពិភពបាល់ទាត់ ដ្បិតតែគេមានរបួសច្រើនជាងបង្ហាញខ្លួនលើទីលាន។

អាន​បន្ត៖ របួស​ញឹក​ពេក Costa គិត​រឿង​ព្យួរ​ស្បែកជើង​ចោល

ការ​តស៊ូ​រយៈពេល​ ៧ឆ្នាំ​ រិន​ សារ័ត្ន​ ស្គាល់​ហើយ​ការ​ឈ្នះ​ពាន​លេខ១​

អ្នកលេងគុនខ្មែរ រិន សារ័ត្ន ថាក្រោយពីចំណាយពេលអស់៧ឆ្នាំជាមួយកីឡាប្រដល់ ឥលូវនេះការខំប្រឹងរបស់ខ្លួនបានសម្រេចហើយ ដោយអាចឈ្នះក្លាយជាម្ចាស់ពានរង្វាន់លេខ១ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនឯសង្វៀន TV5។

អាន​បន្ត៖ ការ​តស៊ូ​រយៈពេល​ ៧ឆ្នាំ​ រិន​ សារ័ត្ន​ ស្គាល់​ហើយ​ការ​ឈ្នះ​ពាន​លេខ១​

ដឹងអត់ គីម ជុងអ៊ុន ជា fan របស់​ក្រុម​បាល់ទាត់ណា?

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្លាប់ត្រូវបានគេទម្លាយថាជាអ្នកគាំទ្រស្មោះស្ម័គ្ររបស់ក្លឹបបាល់ទាត់បិសាចក្រហម Manchester United របស់អង់គ្លេស។

អាន​បន្ត៖ ដឹងអត់ គីម ជុងអ៊ុន ជា fan របស់​ក្រុម​បាល់ទាត់ណា?

ម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោកដែលធ្លាប់ឈ្នះ Buakaw ចុះកុងត្រាប្រកួតឲ្យ ONE

កីឡាករសញ្ជាតិអេស្ប៉ាញ Jonay Risco បានចុះកិច្ចសន្យាប្រកួតនៅក្នុងកម្មវិធី ONE Super Series featherweight kickboxing ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។

អាន​បន្ត៖ ម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោកដែលធ្លាប់ឈ្នះ Buakaw ចុះកុងត្រាប្រកួតឲ្យ ONE

អែម​ណាស់ ​កីឡា​ទាំង​អស់​នៅ​កម្ពុជា ​អាច​បើក​ដំណើរ​ការ​វិញ​ហើយ​

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថាព្រឹត្តិការណ៍កីឡានានា គឺអាចបើកដំណើរការហ្វឹកហាត់ និងលេងវិញបានហើយ ប៉ុន្តែត្រូវស្ថិតក្រោមលក្ខខណ្ឌមួយចំនួន។

អាន​បន្ត៖ អែម​ណាស់ ​កីឡា​ទាំង​អស់​នៅ​កម្ពុជា ​អាច​បើក​ដំណើរ​ការ​វិញ​ហើយ​

ដំណឹង​ល្អ ​La Liga ​នឹង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទី​១២​ខែ​ក្រោយ​នេះ​ហើយ​

 

ក្របខណ្ឌ La Liga នឹងបើកការប្រកួតរបស់ខ្លួនវិញនៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០២០ខាងមុខនេះហើយ ដោយគូដំបូងគេគឺ Sevilla ប៉ះជាមួយក្រុម Real Betis។

អាន​បន្ត៖ ដំណឹង​ល្អ ​La Liga ​នឹង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទី​១២​ខែ​ក្រោយ​នេះ​ហើយ​

មុន​​ចូលនិវត្តន៍ ហែម ស៊ីម៉ៃ បង្ហើប​មាន​​ក្លឹប​មួយ​នៅ​ភ្នំពេញ​ចង់​បានរូបគេ

មុនប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ កាលពីខែធ្នូឆ្នាំ២០១៩ ហែម ស៊ីម៉ៃ បង្ហើបថាមានក្លឹបមួយនៅទីក្រុងភ្នំពេញ ទាក់ទងចង់បានរូបគេ ដ្បិតអតីតអ្នកចាំទីក្លឹបអង្គរថាយហ្គឺររូបនេះ អាចនៅលេងបានធម្មតា។

អាន​បន្ត៖ មុន​​ចូលនិវត្តន៍ ហែម ស៊ីម៉ៃ បង្ហើប​មាន​​ក្លឹប​មួយ​នៅ​ភ្នំពេញ​ចង់​បានរូបគេ

ជិះ​ឡាន Mini Cooper ៥​ឆ្នាំ​ ទីបំផុត Kante សម្រេច​ដូរ​យក Mercedes ម្ដង

ខ្សែបម្រើកំពូលស្លូត N'Golo Kante ទីបំផុតចេះហ៊ឺហានឹងគេ ដោយបានប្ដូររថយន្តចាស់ Mini Cooper មកជិះ Mercedes វិញម្ដង។

អាន​បន្ត៖ ជិះ​ឡាន Mini Cooper ៥​ឆ្នាំ​ ទីបំផុត Kante សម្រេច​ដូរ​យក Mercedes ម្ដង

ចូល​ហ្វឹកហាត់​ភ្លាម​ Klopp និយាយ​ថា​សុវត្ថិភាព​កីឡាករ​ Liverpool សំខាន់​ជាង​ពាន​

Liverpool បានប្រមូលផ្ដុំហ្វឹកហាត់វិញកាលពីថ្ងៃម្សិលមិញខណៈមានការកម្រិតវិន័យយ៉ាងតឹងរ៉ឹងទាំងការវាស់កម្ដៅ, បាញ់អាល់កុល និងបំបែកការហាត់ជាក្រុមតូចៗជាច្រើន។

អាន​បន្ត៖ ចូល​ហ្វឹកហាត់​ភ្លាម​ Klopp និយាយ​ថា​សុវត្ថិភាព​កីឡាករ​ Liverpool សំខាន់​ជាង​ពាន​

លីគ​កំពូល​ថៃ ​ដាក់​ថ្ងៃ​១២​ខែ​កញ្ញា ​ដើម្បី​បើក​ការ​ប្រកួត​វិញ​

លីគកំពូលថៃ បានកំណត់យកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២០ដើម្បីបើកដំណើរការប្រកួតវិញ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២១។

អាន​បន្ត៖ លីគ​កំពូល​ថៃ ​ដាក់​ថ្ងៃ​១២​ខែ​កញ្ញា ​ដើម្បី​បើក​ការ​ប្រកួត​វិញ​

ក្រសួង​អប់រំ ​បញ្ជាក់​មិន​ទាន់​ឱ្យ​ប្រមូល​ផ្ដុំ​កីឡាករ​ទេ ​លីគ​ក៏​មិន​ទាន់​អាច​បើក​ដែរ​

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថាការប្រមូលផ្ដុំកីឡាករ ហ្វឹកហាត់ និងការប្រកួតលីគ នៅមិនទាន់អាចបើកបានទេនៅពេលនេះ។

អាន​បន្ត៖ ក្រសួង​អប់រំ ​បញ្ជាក់​មិន​ទាន់​ឱ្យ​ប្រមូល​ផ្ដុំ​កីឡាករ​ទេ...