បណ្តាញសង្គម

កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ទាំង​១០​រូប​ នឹង​ដាច់​កុងត្រា​ជា​មួយ​ក្លឹប​ ក្នុង​រដូវកាល​ក្ដៅ​ ឆ្នាំ​២០២៣

ខាងក្រោមនេះជាកីឡាករទាំង១០រូបដែលមានតម្លៃខ្លួនខ្ពស់បំផុត នឹងដាច់កុងត្រាជាមួយក្លឹបរបស់ពួកគេ ក្នុងរដូវកាលក្ដៅ ឆ្នាំ២០២៣ បើយោងតាមស្ថិតិរបស់ Transfermarkt៖

អាន​បន្ត៖ កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ទាំង​១០​រូប​...

Real Madrid ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ Club World Cup ក្រោយ​ឈ្នះ​ក្លឹប​​អេហ្ស៊ីប

ក្លឹប Real Madrid នឹងឡើងបន្តទៅវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Club World Cup បន្ទាប់ពីក្លឹបនេះបានយកឈ្នះក្លឹបអេហ្សីប Al Ahly ក្នុងលទ្ធផល ៤ ទល់នឹង ១។

អាន​បន្ត៖ Real Madrid ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ Club World Cup ក្រោយ​ឈ្នះ​ក្លឹប​​អេហ្ស៊ីប

PSG ធ្លាក់​ចេញ​ពី​ពាន​បារាំង ក្រោយ​ចាញ់​ Marseille

ក្លឹបយក្សបារាំង Paris Saint-Germain បានធ្លាក់ចេញពីព្រឹត្តិការណ៍ពានបារាំង ដែលជាពានមានតម្លៃស្មើនឹង FA Cup ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីក្លឹប Marseille យកឈ្នះទាំងប្រផុតប្រផើយក្នុងលទ្ធផល ២-១។

អាន​បន្ត៖ PSG ធ្លាក់​ចេញ​ពី​ពាន​បារាំង ក្រោយ​ចាញ់​ Marseille

ប្រទេស​អាមេរិក​ឡាទីន​ចំនួន ៤ ដាក់​ពាក្យ​ធ្វើ​ម្ចាស់​ផ្ទះ World Cup ឆ្នាំ២០៣០

ប្រទេសអាមេរិកឡាទីនចំនួន ៤ រួមមានអាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ និងអ៊ុយរុយហ្គាយ ដាក់ពាក្យធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០៣០។

អាន​បន្ត៖ ប្រទេស​អាមេរិក​ឡាទីន​ចំនួន ៤ ដាក់​ពាក្យ​ធ្វើ​ម្ចាស់​ផ្ទះ World Cup ឆ្នាំ២០៣០

សំណាងមួយ ក្នុងមួយលាន! អតីតកីឡាករ Chelsea បានរួចផុតជីវិតពីគំនរបាក់បែកដោយគ្រោះរញ្ជួយដីនៅទួរគី

Christian Atsu អតីតខ្សែប្រយុទ្ធ Chelsea និង Newcastle ត្រូវបានជួយសង្គ្រោះពីគំនរបាក់បែកនៃអគារដែលបានដួលរលំបន្ទាប់ពីរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារតួកគី។

អាន​បន្ត៖ សំណាងមួយ ក្នុងមួយលាន! អតីតកីឡាករ Chelsea...

Man City ប្រឈម​មុខ​នឹង​ការ​ទម្លាក់​ចេញ ឬ ដក​ហូត​ពាន Premier League

ក្លឹបមេឃខៀវ Manchester City ប្រឈមមុខនឹងការទម្លាក់ចេញ ឬ ឈានទៅដល់ការដកហូតពានលីគកំពូលអង់គ្លេស Premier League បន្ទាប់ពីខាងលីគអង់គ្លេសសង្ស័យថា ក្លឹបនេះល្មើសនឹងបទបញ្ញត្តិរបស់បាល់ទាត់អង់គ្លេសចំនួនប្រមាណ ១០០ករណី។

បើតាមសេចក្ដីថ្លែងការណ៍របស់ Premier League ចុះកាលពីថ្ងៃច័ន្ទ ខាង Man City បានល្មើសនឹងបទបញ្ញត្តិមួយចំនួនពាក់ព័ន្ធនឹងរឿងព័ត៌មានផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ដោយខាងក្លឹបបាន បំប៉ោងចំណូលរបស់ខ្លួនពីរដូវកាល២០០៩/១០ ដល់រដូវកាល២០១៧/១៨។

ការរកឃើញនេះធ្វើឡើងបន្ទាប់ពីខាង Premier League ធ្វើការស៊ើបអង្កេតអស់ ៤ឆ្នាំ។ យ៉ាងណាមិញ ខាង Premier League មិនបាននិយាយបន្ថែមអំពីកម្រិតនៃការដាក់ទណ្ឌកម្មនៅឡើយនោះទេ។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Telegraph របស់អង់គ្លេស ទណ្ឌកម្មដែលអាចកើតឡើងរួមមាន ការដកពិន្ទុ ឬ ឈានទៅដល់ការទម្លាក់ចេញ និងការដកហូតពាន Premier League ដែលក្លឹបធ្លាប់ឈ្នះនាពេលកន្លងមក។

កន្លងមក Man City ក៏ធ្លាប់ត្រូវបានខាង UEFA ព្យួរជើងមិនឱ្យលេងនៅកម្មវិធីអឺរ៉ុប តែក្រោយមក Man City បានប្ដឹងតវ៉ាការសម្រេចចិត្តនេះនៅតុលាការមជ្ឈត្តកម្មកីឡានៅប្រទេសស្វីស៕

Real Madrid នឹង​ប៉ះ​ក្លឹប​អេហ្ស៊ីប​នៅ​ក្នុង​ប្រកួត Club World Cup

ក្លឹបអេស្ប៉ាញ Real Madrid ត្រៀមប៉ះក្លឹបអេហ្ស៊ីប Al Ahly ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Club World Cup នៅយប់ថ្ងៃពុធនេះ។

អាន​បន្ត៖ Real Madrid នឹង​ប៉ះ​ក្លឹប​អេហ្ស៊ីប​នៅ​ក្នុង​ប្រកួត Club World Cup

PSG នៅ​តែ​បន្ត​ចរចា​បន្ត​កុងត្រា​ជាមួយ Messi ទោះ​ជា​ជួប​បញ្ហា​លំបាក​ក្

ក្លឹបយក្សបារាំង Paris Saint-Germain នៅតែបន្តចរចាបន្តកុងត្រាជាមួយខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ទោះជាការចរចាជួបនូវភាពលំបាកមួយចំនួនក្ដី។

អាន​បន្ត៖ PSG នៅ​តែ​បន្ត​ចរចា​បន្ត​កុងត្រា​ជាមួយ Messi ទោះ​ជា​ជួប​បញ្ហា​លំបាក​ក្

ស្ថិតិព្រឺព្រួច! ២គ្រាប់ចូលទីខ្លួនឯងរបស់ Wout Faes ធ្វើឲ្យរូបគេក្លាយជាTop Scorer របស់ Liverpool គិតចាប់ពី World Cup បញ្ចប់

Liverpool កំពុងតែដុនដាបខ្លាំងមែនទែននៅរដូវកាលនេះ ពិសេសចាប់តាំងពីពានរង្វាន់ World Cup បញ្ចប់មកពួកគេទទួលលទ្ធផលភាគច្រើនមានតែចាញ់ និងស្មើប៉ុណ្ណោះ។

អាន​បន្ត៖ ស្ថិតិព្រឺព្រួច! ២គ្រាប់ចូលទីខ្លួនឯងរបស់ Wout Faes ធ្វើឲ្យរូបគេក្លាយជាTop...

Rashford ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ជា​លើក​ទី​២​ ក្នុង​រដូវកាល​នេះ

ខ្សែស្លាប Marcus Rashford បានឈ្នះពានកីឡាករឆ្នើម Premier League ប្រចាំខែមករា ដែលនេះជាលើកទី២ហើយ ដែលកីឡាកររូបនេះបានឈ្នះពាននេះក្នុងរដូវកាលឆ្នាំ២០២២/២៣នេះ។

អាន​បន្ត៖ Rashford ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ជា​លើក​ទី​២​ ក្នុង​រដូវកាល​នេះ

Varane ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ ដោយ​ខ្លួន​ស្ទើរ​ «ថប់​ដង្ហើម​» ពេល​លេង​ឱ្យ​បារាំង

ខ្សែការពារក្លឹប Manchester United កីឡាករ Raphael Varane បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។

អាន​បន្ត៖ Varane ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ ដោយ​ខ្លួន​ស្ទើរ​ «ថប់​ដង្ហើម​»...

Ramos៖ Messi ជា​កីឡាករ​បាល់ទាត់​ល្អ​ជាង​គេ​លើ​លោក

 

ខ្សែការពារអេស្ប៉ាញកីឡាករ Sergio Ramos បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ជាកីឡាករបាល់ទាត់ល្អជាងគេលើលោក។

អាន​បន្ត៖ Ramos៖ Messi ជា​កីឡាករ​បាល់ទាត់​ល្អ​ជាង​គេ​លើ​លោក

Man Utd នឹង​ជួប Newcastle នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ខារ៉ាបាវ

ក្លឹប Manchester United នឹងជួបក្លឹប Newcastle United នៅវគ្គផ្ដាច់ព្រ័ត្រនៃពានខារ៉ាបាវ ឬ ពាន League Cup អង់គ្លេសនៅថ្ងៃទី២៦ ខែកុម្ភៈខាងមុខនេះ។

អាន​បន្ត៖ Man Utd នឹង​ជួប Newcastle នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ខារ៉ាបាវ

កីឡាករ​បាល់ទាត់​ចាស់​ជាង​គេ​ចេញ​ពី​ជប៉ុន ទៅ​លេង​នៅ​ព័រទុយហ្គាល់

កីឡាករបាល់ទាត់មានវ័យចំណាស់ជាងគេនៅលើពិភពលោកបានផ្លាស់ពីក្លឹបជប៉ុន ទៅលេងនៅក្លឹបព័រទុយហ្គាល់។លោក Kazuyoshi Miura ឬមានរហស្សនាមថា King Kazu អាយុ ៥៦ឆ្នាំបានទៅលេងនៅក្លឹបលីគទី២ព័រទុយហ្គាល់ Oliveirense ក្នុងលក្ខខណ្ឌខ្ចីជើងនៅក្នុងទីផ្សាររដូវរងាឆ្នាំ២០២៣នេះ។

អាន​បន្ត៖ កីឡាករ​បាល់ទាត់​ចាស់​ជាង​គេ​ចេញ​ពី​ជប៉ុន ទៅ​លេង​នៅ​ព័រទុយហ្គាល់

ចាប់តាំងពី​បង្កើត​កាលពីឆ្នាំ ១៩៥៦​ មក មាន​អ្នកចាំទី​តែម្នាក់​ប៉ុណ្ណោះ ដែល​ធ្លាប់​ឈ្នះ​ Ballon d'Or

Ballon d'Or គឺពានរង្វាន់ដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពបាល់ទាត់ ដែលផ្ដល់ឲ្យកីឡាករឆ្នើមប្រចាំឆ្នាំ រៀបចំឡើងដោយទស្សនាវដ្ដីបារាំង France Football។

អាន​បន្ត៖ ចាប់តាំងពី​បង្កើត​កាលពីឆ្នាំ ១៩៥៦​ មក មាន​អ្នកចាំទី​តែម្នាក់​ប៉ុណ្ណោះ...

ចចាមអារ៉ាម៖ Messi នៅ​តែ​ជា​គោលដៅ​របស់​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត

ក្រោយទិញខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo រួចហើយ ក្លឹបនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅមិនទាន់ស្កប់ស្កល់នោះទេ។

អាន​បន្ត៖ ចចាមអារ៉ាម៖ Messi នៅ​តែ​ជា​គោលដៅ​របស់​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត

អារ៉ាប៊ីសាអ៊ូឌីត​យក​កីឡា​បាល់ទាត់​ ដើម្បី​លើក​មុខ​មាត់​ប្រទេស​

អារ៉ាប៊ីសាអ៊ូឌីតបានប្រើប្រាស់ទឹកលុយរបស់ខ្លួន ដើម្បីយកកីឡាបាល់ទាត់មកលើកមុខមាត់ប្រទេសរបស់ខ្លួន។ នេះបើតាមការវិភាគរបស់សារព័ត៌មាន Sky Sports។

អាន​បន្ត៖ អារ៉ាប៊ីសាអ៊ូឌីត​យក​កីឡា​បាល់ទាត់​ ដើម្បី​លើក​មុខ​មាត់​ប្រទេស​

ក្លឹប​អង់គ្លេស​ចាយ​លុយ​ច្រើន​ជាង​គេ​លើ​ទីផ្សារ​កីឡាករ​ក្នុង​ឆ្នាំ២០២២

នាំ២០២២ ទោះជានៅស្ដារសេដ្ឋកិច្ចពីកូវីដ-១៩ ក៏ដូចប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន ក្លឹបអង់គ្លេសជះលុយប្រមាណ ២ប៊ីលានដុល្លារអាមេរិក នៅក្នុងទីផ្សារកីឡាករ។

អាន​បន្ត៖ ក្លឹប​អង់គ្លេស​ចាយ​លុយ​ច្រើន​ជាង​គេ​លើ​ទីផ្សារ​កីឡាករ​ក្នុង​ឆ្នាំ២០២២

Pep៖ គ្រូ​ Arsenal មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​ខ្ញុំ​ជា​អ្នក​ចាត់ការ​ដ៏​ល្អ​ម្នាក់

លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយថា ឥទ្ធិពលរបស់លោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal បានធ្វើឱ្យលោកជាអ្នកចាត់ការដ៏ល្អម្នាក់។

អាន​បន្ត៖ Pep៖ គ្រូ​ Arsenal មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​ខ្ញុំ​ជា​អ្នក​ចាត់ការ​ដ៏​ល្អ​ម្នាក់