បណ្តាញសង្គម

Zlatanថា​ នឹង​បុក​ Azpilicueta ឲ្យ​ដួល​ម្ដង​ទៀត​ ប្រសិន​ជាឈ្លើយ​ដាក់​មិត្ត​រួម​ក្រុម​គេ​ទៀត​

ខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic បាននិយាយទៅកាន់សារព័ត៌មាន The Guardian កាលពីពេលថ្មីៗនេះ ពីរឿងគេបុកខ្សែការពារអេស្ប៉ាញ Cesar Azpilicueta ឲ្យដួលក្នុងប្រកួត World Cup វគ្គជម្រុះកាលពីអាទិត្យមុនថា គេអត់ខ្លាចនឹងបុកខ្សែការពាររូបនេះឲ្យដួលនោះ គេនឹងកីឡាកររូបនេះម្ដងទៀត ឲ្យតែឈ្លើយដាក់មិត្តរួមក្រុមរបស់គេទៀត។

អាន​បន្ត៖ Zlatanថា​ នឹង​បុក​ Azpilicueta ឲ្យ​ដួល​ម្ដង​ទៀត​...

ពិធី​សម្ពោធ​ពហុ​កីឡដ្ឋាន​មរតកតេជោ​ ផ្ដោត​អត្ថន័យ​ធំៗ​៣​

អគ្គលេខាធិការ CAMSOC ពិធីសម្ពោធពហុកីឡដ្ឋានមរតកតេជោខាងមុខនេះផ្តោតលើអត្ថន័យសំខាន់ ៣ គឺទី១ ការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ ទី២ ការរាប់ថយក្រោយ ៥០០ថ្ងៃឆ្ពោះទៅស៊ីហ្គេម និងទី៣ បើកយុទ្ធនាការផ្សព្វផ្សាយស៊ីហ្គេម ប៉ារ៉ាហ្គេម ទូទាំងប្រទេស។

អាន​បន្ត៖ ពិធី​សម្ពោធ​ពហុ​កីឡដ្ឋាន​មរតកតេជោ​ ផ្ដោត​អត្ថន័យ​ធំៗ​៣​

ONE ចាប់​គូឲ្យ​រតនា​ ជា​ច្រើន​ដង​ តែ​បរាជ័យ​ដោយ​សារ​មូលហេតុ​នេះ

អ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា មិនបានទៅប្រកួតរយៈពេលជិត១ឆ្នាំហើយ ចាប់តាំងពីរូបគេបានប្រកួតលើកចុងក្រោយបំផុត ONE Championship កាលពីខែធ្នូ ឆ្នាំ២០២០នៅប្រទេសសិង្ហបុរី។

អាន​បន្ត៖ ONE ចាប់​គូឲ្យ​រតនា​ ជា​ច្រើន​ដង​ តែ​បរាជ័យ​ដោយ​សារ​មូលហេតុ​នេះ

ឃុន សេងថៃ៖ ប៉ះក្រោន​នេះ​យើងនឹងព្យាយាមទាំងអស់គ្នាធ្វើឱ្យ​ល្អ ១០០% ដើម្បីឈ្នះ​

មុនជួបជាមួយភ្នំពេញក្រោនក្នុងការប្រកួតដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយថ្នាក់ជាតិនាម៉ោង៦ល្ងាចនេះ កីឡាកររបស់ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា ឃុន សេងថៃ បានលើកឡើងថាក្រុមខ្លួនបានរៀបចំល្អរួចរាល់ ហើយនិងព្យាយាមធ្វើឱ្យបានល្អ១០០% ដើម្បីយកឈ្នះក្រុមសិង្ហក្រហម។

អាន​បន្ត៖ ឃុន សេងថៃ៖ ប៉ះក្រោន​នេះ​យើងនឹងព្យាយាមទាំងអស់គ្នាធ្វើឱ្យ​ល្អ ១០០% ដើម្បីឈ្នះ​

ប្រដាល់​សកល៖​ ទោះ​ហាត់​ក្រុម​ជម្រើស​ជាតិ​ជា​មួយ​គ្នា​ ប៉ុន្តែ​វ៉ៃ​គ្មាន​យោគយល់​ទេ​

អគ្គលេខាធិការសហព័ន្ធប្រដាល់សកល ថាបើទោះជាកីឡាករស្ថិតក្នុងក្រុមជម្រើសជាតិហ្វឹកហាត់ជាមួយគ្នា ប៉ុន្តែការប្រកួតគឺអស់ៗមិនយោគយល់គ្នាឡើយ។

អាន​បន្ត៖ ប្រដាល់​សកល៖​ ទោះ​ហាត់​ក្រុម​ជម្រើស​ជាតិ​ជា​មួយ​គ្នា​...

Bale នឹង​អវត្តមាន​ពី​ប្រកួត​ World Cup វគ្គ​ជម្រុះ​ តទល់​នឹង​បែលហ្ស៊ិក​

ខ្សែប្រយុទ្ធ Gareth Bale នឹងអវត្តមានពីប្រកួត World Cup វគ្គជម្រុះរវាងក្រុមជម្រើសវេល និងក្រុមជម្រើសជាតិបែលហ្សិកនៅយប់រលងអធ្រាត្រក្នុងថ្ងៃនេះ។

អាន​បន្ត៖ Bale នឹង​អវត្តមាន​ពី​ប្រកួត​ World Cup វគ្គ​ជម្រុះ​ តទល់​នឹង​បែលហ្ស៊ិក​

ខ្សែ​ការពារ​ Man City រូប​នេះ ​ជាប់​ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​ ២ករណី​ទៀត​ហើយ​

ខ្សែការពារ Benjamin Mendy បានជាប់ចោទពីបទរំលោភសេពសន្ថវៈចំនួន ២ករណីទៀតហើយនៅក្នុងថ្ងៃនេះ ខណៈដែរកីឡាករក្លឹប Manchester City រូបនេះបានជាប់ពីបទរំលោភសេពសន្ថវៈនេះចំនួន ៤ករណី ថែមទាំងពីបទបៀតបៀនរាងកាយស្ត្រីចំនួនមួយករណី លើនារី៣នាក់ រួចមកហើយកន្លងទៅនេះ។

អាន​បន្ត៖ ខ្សែ​ការពារ​ Man City រូប​នេះ ​ជាប់​ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​ ២ករណី​ទៀត​ហើយ​

Piqueថា​ រឿង​គេ​លុប​ចោល​កម្មវិធីជជែកកម្សាន្ត​មួយ​កន្លែង​ មិន​មែន​ដោយ​សារ​ Xavi បង្ខំ​នោះ​ទេ​

ខ្សែការពារ Gerard Pique បាននិយាយទៅកាន់ Marca នៅក្នុងថ្ងៃនេះថា រឿងដែលគេលុបចោលកិច្ចសម្ភាសន៍ជជែកកម្សាន្តកន្លងទៅនេះជាមួយកម្មវិធីជជែកកម្សាន្ត El Hormiguero គឺមិនមែនដោយសារតែលោក Xavi គ្រូបង្គោលថ្មី Barcelona បង្ខំឲ្យលុបចោលនោះទេ។

អាន​បន្ត៖ Piqueថា​ រឿង​គេ​លុប​ចោល​កម្មវិធីជជែកកម្សាន្ត​មួយ​កន្លែង​ មិន​មែន​ដោយ​សារ​...

យុន​កំពុង​ពេញ​ល្អ​យ៉ាង​នេះ តែ​គ្រូ​មហា​ផ្ទៃ​ថា ស្មាត់​ល្អ​ជាង​គេ​នៅ​ខ្មែ​រ​បច្ចុប្បន្ន​គឺ​ម្នាក់​នេះ

កាលពីពេលថ្មីៗស្មាត់យុន បានបង្ហាញពីភាពលេចធ្លោខ្លាំងមែនទែន ហើយស្មាត់ស្ដាំរូបនេះបានយកឈ្នះការប្រកួត និងវ៉ៃផ្ដាច់ល្អមែនទែនពិសេសគឺត្រាវាខ្លី និងការវាយសេវ៉ាជាដើម។

អាន​បន្ត៖ យុន​កំពុង​ពេញ​ល្អ​យ៉ាង​នេះ តែ​គ្រូ​មហា​ផ្ទៃ​ថា...

Xavi ៖ Barcelona ជា​ក្លឹប​ដ៏​ល្អ​បំផុត​លើ​លោក ​ដូច្នេះយើង​មិន​ត្រូវ​ការ​ស្មើ​ឬ​ចាញ់​ឡើយ​

ក្រោយពេលការប្រកាសជាផ្លូវការពីការចូលកាន់តំណែងជាអ្នកចាត់ការថ្មីកាលពីសប្ដាហ៍មុនរបស់អ្នកមានបុណ្យ Barcelona អ្នកចាត់ការវ័យ៤១ឆ្នាំ Xavi Hernandez បាននិយាយថា ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះជាក្លឹបល្អបំផុតលើលោក និងមិនអាចស្មើឬចាញ់ឡើយ។

អាន​បន្ត៖ Xavi ៖ Barcelona ជា​ក្លឹប​ដ៏​ល្អ​បំផុត​លើ​លោក...

Aston Villa ចាប់​អារម្មណ៍​ Gerrard តែ​ប្រធាន​ក្លឹប Rangers ថា​ដល់​តែ​ចាយ​លុយ​ខ្លះ

Aston Villa កំពុងចាប់អារម្មណ៍ចង់នាំយក Steven Gerrard មកកាន់ទឹកដីអង់គ្លេសក្នុងនាមជាអ្នកចាត់ការរបស់ខ្លួន ក្រោយពេលសម្រេចបណ្ដេញលោក Dean Smith ចេញកាលពីថ្ងៃអាទិត្យ បន្ទាប់ពីដឹកនាំ Aston Villa មិនបានល្អពោលគឺ១១ប្រកួតរកបានត្រឹម១០ពិន្ទុប៉ុណ្ណោះ។

អាន​បន្ត៖ Aston Villa ចាប់​អារម្មណ៍​ Gerrard តែ​ប្រធាន​ក្លឹប Rangers...

Rioថា​ Solskjaer គួរ​តែ​ដល់​ពេល​ឲ្យ​តំណែង​អ្នក​ចាត់ការ​ Man Utd ទៅ​អ្នក​ផ្សេង​ដឹក​នាំ​ម្ដង​ហើយ​

លោក Rio Ferdinand អតីតកីឡាករក្លឹប Manchester United និងបច្ចុប្បន្នជាអ្នកអត្ថាធិប្បាយបាល់ទាត់នៅ BT Sports បាននិយាយកាលពីម្សិលមិញថា លោក Ole Solskjaer គួរតែដល់ពេលទុកតំណែងអ្នកចាត់ការក្លឹប Man Utd នេះទៅឲ្យអ្នកផ្សេង ដែលដឹកនាំល្អជាងលោកម្ដងហើយ។

អាន​បន្ត៖ Rioថា​ Solskjaer គួរ​តែ​ដល់​ពេល​ឲ្យ​តំណែង​អ្នក​ចាត់ការ​ Man Utd...

Pogba អាច​នឹង​អវត្តមាន​ពី​ប្រកួត​ទាំង​អស់​ នៅ​​ចុង​ឆ្នាំ​២០២១​នេះ​

ខ្សែបម្រើ Paul Pogba ត្រូវបានក្រុមជម្រើសជាតិបារាំងសន្និដ្ឋានថា អាចនឹងអវត្តមានពីប្រកួតចន្លោះពី ៦សប្ដាហ៍ ទៅដល់៨សប្ដាហ៍ ក្រោយមានបញ្ហារបួសភ្លៅខាងស្ដាំ។

អាន​បន្ត៖ Pogba អាច​នឹង​អវត្តមាន​ពី​ប្រកួត​ទាំង​អស់​ នៅ​​ចុង​ឆ្នាំ​២០២១​នេះ​

Conte តឹងតែង​ដាក់​កីឡាករ​ Spurs ណាស់​ ដោយ​ថា​អ្នក​ខ្លះ​លើស​គីឡូ​ តម្រូវ​ឲ្យ​ប្ដូរ​របប​អាហារ​ទៀត​ផង​

លោក Antonio Conte អ្នកចាត់ការថ្មីរបស់ក្លឹប Tottenham Hotspur ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា បានតឹងតែងដាក់កីឡាកររបស់លោកណាស់ក្នុងពេលហ្វឹកហាត់ ថែមទាំងថាអ្នកខ្លះលើសគីឡូ ដែលតម្រូវឲ្យប្ដូររបបអាហារថែមទៀតផង។

អាន​បន្ត៖ Conte តឹងតែង​ដាក់​កីឡាករ​ Spurs ណាស់​ ដោយ​ថា​អ្នក​ខ្លះ​លើស​គីឡូ​...

សហព័ន្ធ​កង់៖​ ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នៅ​សៀមរាប​លើក​នេះជា​ការ​វាស់​ស្ទង់​សម្រាប់​ធ្វើ​នៅ​ស៊ីហ្គេម​ ២០២៣​

អគ្គលេខាធិការសហព័ន្ធទោចក្រយាន ថាការប្រកួតជើងឯកថ្នាក់ជាតិខែធ្នូនេះគឺជាការវាស់ស្ទង់មួយដើម្បីកំណត់ថាអាចរៀបចំសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អាន​បន្ត៖ សហព័ន្ធ​កង់៖​...

តារាងកូនភ្លោះក្រុងតាខ្មៅ ជិតមានអ្វីពិសេសឱ្យ​អ្នកគាំទ្របាល់ទះទស្សនាហើយ

តារាងបាល់ទះកូនភ្លោះក្រុងតាខ្មៅ បានផ្អាកចាប់គូលេងអស់មួយរយៈធំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។

អាន​បន្ត៖ តារាងកូនភ្លោះក្រុងតាខ្មៅ ជិតមានអ្វីពិសេសឱ្យ​អ្នកគាំទ្របាល់ទះទស្សនាហើយ

ឡុង​ អាឆើត​ ផ្ដាំ​ទៅ​ ពេជ្រ​ ប៊ុនសិទ្ធ​ ហាត់​ឲ្យ​ខ្លាំង​ដើម្បី​ត្រៀម​វ៉ៃ​ជា​មួយ​ខ្លួន​

អ្នកលេងគុនខ្មែរ ឡុង អាឆើត បានផ្ដាំផ្ញើទៅកីឡាករ ពេជ្រ ប៊ុនសិទ្ធ ថាឲ្យខំប្រឹងហ្វឹកហាត់ឲ្យខ្លាំងដើម្បីជាការត្រៀមខ្លួនវ៉ៃជាមួយរូបគេនៅថ្ងៃស្អែកនេះនៅបាយ័ន។

អាន​បន្ត៖ ឡុង​ អាឆើត​ ផ្ដាំ​ទៅ​ ពេជ្រ​ ប៊ុនសិទ្ធ​...

ពិត​អត់ ២០២៣ អាច​ជា​ពេល Messi ត្រឡប់​មក​កាន់ Barcelona វិញ?

Lionel Messi បានចាកចេញពី Barcelona កាលពីរដូវក្ដៅ ក្រោយពីប្រកបអាជីពអស់រយៈពេល១៧រដូវកាល ប៉ុន្តែមជ្ឈដ្ឋានជុំវិញរបស់ក្លឹបពិតជាចង់ឲ្យគេត្រឡប់វិញណាស់។

អាន​បន្ត៖ ពិត​អត់ ២០២៣ អាច​ជា​ពេល Messi ត្រឡប់​មក​កាន់ Barcelona វិញ?

នេះជាអារម្មណ៍ ធី ម៉េងហួង ក្រោយ​ហាត់ជាមួយក្រុមជម្រើសជាតិ​បាន១សប្ដាហ៍

បន្ទាប់ពីស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ត ក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា បានប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញនៅដើមខែវិច្ឆិកា ឆ្នាំ២០២១ បើគិតមកទល់ពេលនេះមានរយៈពេលមួយសប្ដាហ៍ហើយ។

អាន​បន្ត៖ នេះជាអារម្មណ៍ ធី ម៉េងហួង ក្រោយ​ហាត់ជាមួយក្រុមជម្រើសជាតិ​បាន១សប្ដាហ៍