បណ្តាញសង្គម

​FFC ​​សម្រេច​ដាក់​បាល់ទាត់​ក្នុង​សាល​​​ក្នុង​សាលា​តម្រង់​ទិស​កីឡា ២៥ ​ខេត្ត-​ក្រុង

សហព័ន្ធ កីឡាបាល់ទាត់ កម្ពុជា បានសម្រេច កាលពីម្សិលមិញ នេះថា នឹងដាក់បញ្ចូល ប្រភេទកីឡា បាល់ទាត់ក្នុងសាល ចូលក្នុងគម្រោង សាលាតម្រង់ទិស កីឡា២៥ ខេត្ត-ក្រុង។

អាន​បន្ត៖ ​FFC ​​សម្រេច​ដាក់​បាល់ទាត់​ក្នុង​សាល​​​ក្នុង​សាលា​តម្រង់​ទិស​កីឡា ២៥...

អ្នកជំនាញ​ចង់​ពង្រីក​សក្តានុពល Go Kart នៅ​កម្ពុជា

ភ្នំពេញៈ អតីតម្ចាស់ជើងឯកការប្រណាំងឡាន Go Kart របស់ហុងកុង លោក Tse Yiu Chun Dennis និងលោក Barry Yip ម្ចាស់ក្លិប Cambodian Carting Circuit Club បាននិងកំពុងសហការជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា ដើម្បីពង្រីកសក្តានុពលកីឡាប្រណាំងឡាន Go Kart ឲ្យមានភាពពេញនិយម និងរីកចម្រើននៅប្រទេសកម្ពុជា។

អាន​បន្ត៖ អ្នកជំនាញ​ចង់​ពង្រីក​សក្តានុពល Go Kart នៅ​កម្ពុជា

U15 កម្ពុជាចាញ់​ U15​​វៀតណាម​​នៅ​ពាន ២-១ AFF U15 Youth Championship

ក្រុមបាល់ទាត់ យុវជន ក្រោមអាយុ ១៥ ឆ្នាំកម្ពុជា បានប្រកួត ចាញ់ក្រុម បាល់ទាត់ ក្រោមអាយុ១៥ ឆ្នាំវៀតណាម ២-១ កាលពីល្ងាច មុននេះក្នុងការ ប្រកួតពានរង្វាន់ AFF U15 Youth Championship នៅទឹកដីប្រទេសថៃ។

អាន​បន្ត៖ U15 កម្ពុជាចាញ់​ U15​​វៀតណាម​​នៅ​ពាន ២-១ AFF U15 Youth Championship

Rooney ថា​មក​ Everton មិនមែន​​លេង​លំ​ៗ​ដើម្បី​ចូល​និវត្តន៍​ទេ​

Wayne Rooney និយាយថាខ្លួន មិនមែនមក Everton ដើម្បីលេង លើកចុងក្រោយ ក្នុងអាជីពបាល់ទាត់ រួចចូលនិវត្តន៍ទេ គឺមកដើម្បី លេងឲ្យល្អបំផុត ហើយអាចជាប់ ជម្រើសជាតិ អង់គ្លេសវិញ។

អាន​បន្ត៖ Rooney ថា​មក​ Everton មិនមែន​​លេង​លំ​ៗ​ដើម្បី​ចូល​និវត្តន៍​ទេ​

តេក្វាន់ដូ​ ITF​ ប្រលងឡើង​ដាន់ ​សិស្ស​រីកចម្រើន​២វិញ្ញសា​ខ្លាំង​ជាង​គេ

តេក្វាន់ដូ ITF កម្ពុជាធ្វើ ការប្រកួត ឡើងដាន់ កាលពីថ្ងៃសុក្រ ទី៧ កន្លងទៅនេះ ដោយសម្គាល់ ឃើញថាសិស្ស ដែលមកចូលរួម ប្រលងមានការ រីកចម្រើន ខ្លាំងលើពីរ វិញ្ញាសាទី១ វិញ្ញាសាមេគុន និងទី២ បច្ចេកទេស ពិសេស។

អាន​បន្ត៖ តេក្វាន់ដូ​ ITF​ ប្រលងឡើង​ដាន់ ​សិស្ស​រីកចម្រើន​២វិញ្ញសា​ខ្លាំង​ជាង​គេ

Ramos គិត​ថា​ខ្លួន​អាច​ឈ្នះ​ Ballon d'Or

Sergio Ramos ថាបើសិន ជារូបគេ ឈ្នះពាន Ballon d’Or ជាមួយ Real Madrid នោះវាគឺជា ប្រវត្តិសាស្ត្រ ថ្មីមួយ។

អាន​បន្ត៖ Ramos គិត​ថា​ខ្លួន​អាច​ឈ្នះ​ Ballon d'Or

លេច​មុខ Buakaw ថត​ម៉ូដែល​ជាមួយ​ស្រី​ស្អាត ឡើង​កប់!

ផេកហ្វេសប៊ុក ដំណើរកម្សាន្ត Surround បានបង្ហាញ រូបជាច្រើនសន្លឹក នៃស្រីស្រស់ ប្រុសស្អាត មួយចំនួន ក្នុងនោះគេ ក៏ឃើញកំពូល អ្នកប្រដាល់ របស់ថៃ Buakaw Banchamek ផងដែរ។

អាន​បន្ត៖ លេច​មុខ Buakaw ថត​ម៉ូដែល​ជាមួយ​ស្រី​ស្អាត ឡើង​កប់!

James ចង់​ចេញ​ពី Real Madrid ត្រឹម​៤៨​ម៉ោង​ខាង​មុខ

អារម្មណ៍របស់ James Rodriguez ពេលនេះកាន់ តែចាកចេញពី Real Madrid ខ្លាំងទៅៗ ដោយគេបាន ប្រាប់ក្លឹបថា ចង់រកក្លឹបផ្សេងត្រឹម រយៈពេល៤៨ ម៉ោងខាងមុខ។ យោងតាម Dailymail។

អាន​បន្ត៖ James ចង់​ចេញ​ពី Real Madrid ត្រឹម​៤៨​ម៉ោង​ខាង​មុខ

Ronaldo សម្រេច​ចិត្ត​ហើយ​ គឺ​នៅ Real Madrid បន្ត​ទៀត​

Cristiano Ronaldo បានធ្វើការសម្រេច ចិត្តជុំវិញអនាគត របស់ខ្លួនគឺនៅលេងឲ្យ Real Madrid បន្តទៀត។ នេះបើយោងតាម ប្រភពព័ត៌មាន ពីប្រទេសអេស្ប៉ាញ។

អាន​បន្ត៖ Ronaldo សម្រេច​ចិត្ត​ហើយ​ គឺ​នៅ Real Madrid បន្ត​ទៀត​

​រូប​ភាព​ស្អាតៗ ​ពី​ការ​​ហ្វឹកហាត់​ U23​ កម្ពុជា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ចុង​សប្ដាហ៍​មុន​​នេះ

ក្រុមបាល់ទាត់ U23 កម្ពុជាបាន ធ្វើការប្រមូលផ្ដុំ ហ្វឹកហាត់កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីត្រៀមការ ប្រកួតវគ្គជម្រុះ តាមពូល J នៃកម្មវិធី 2018 AFC U-23 Championship ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

អាន​បន្ត៖ ​រូប​ភាព​ស្អាតៗ ​ពី​ការ​​ហ្វឹកហាត់​ U23​...

ម្ចាស់​ Facebook ដេញ​ថ្លៃ​ ១,១៣​ប៊ីលាន​អឺរ៉ូ​ ទិញ​ Tottenham

Mark Zuckerberg ដែលគេស្គាល់ថា ជាស្ថាបនិក ក្រុមហ៊ុនបណ្ដាញ សង្គមយក្ស Facebook បានលេចឮ ព័ត៌មានពីការ ដេញថ្លៃទិញ យកក្លឹប Tottenham Hotspur។

អាន​បន្ត៖ ម្ចាស់​ Facebook ដេញ​ថ្លៃ​ ១,១៣​ប៊ីលាន​អឺរ៉ូ​ ទិញ​ Tottenham

គ្រូ​​បាល់ទាត់​ជម្រើស​ជាតិ​ថៃ​ព្រួយ​ភ័យ ពេល​ក្រុម​ស្ថិត​ក្នុង​ពូល​មរណៈ

ក្នុងការប្រកួតប្រជែង ម្ចាស់មេដាយមាស ឆ្នាំ២០១៥ ថៃស្ថិតក្នុងពូល មរណៈជាមួយ វៀតណាម កម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និងទីម័រខាងកើត។

អាន​បន្ត៖ គ្រូ​​បាល់ទាត់​ជម្រើស​ជាតិ​ថៃ​ព្រួយ​ភ័យ ពេល​ក្រុម​ស្ថិត​ក្នុង​ពូល​មរណៈ

សាខា​ទី​១​​ឫស្សី​កែវ​​ លត់​ឃុំ​​អន្លង់រមៀត​​ធ្ងន់ធ្ងរ​​ពាន​ Acleda Cup

ក្រុមបាល់ទាត់ សាខាទី១ឫស្សីកែវ លត់ក្រុមសាខា ស្រុកកណ្ដាលស្ទឹង ឃុំអន្លង់រមៀត រហូតដល់ទៅ ១២-០ នៃការប្រកួតពានរង្វាន់ Acleda Cup 2017 វគ្គសន្សំពិន្ទុតាមពូលនៅទីលានវេស្ទើនកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ។

អាន​បន្ត៖ សាខា​ទី​១​​ឫស្សី​កែវ​​ លត់​ឃុំ​​អន្លង់រមៀត​​ធ្ងន់ធ្ងរ​​ពាន​ Acleda Cup

តេក្វាន់ដូ ជួបការ​ខ្វះខាត​លើការ​ត្រៀម​ទៅ​ជើងឯក​ពិភពលោក

ភ្នំពេញៈ អត្តពលិកកីឡាតេក្វាន់ដូ ITF ចំនួន ១៥ នាក់ ដែលត្រូវបានសម្រិតសម្រាំងចេញពីការប្រកួត និងធ្វើតេស្តយ៉ាងត្រឹមត្រូវនោះ បាននិងកំពុងធ្វើការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ នៅក្នុងពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមចេញទៅប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកពិភពលោក ដែលនឹងត្រូវធ្វើនៅប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែកញ្ញា ខាងមុខនេះ។

អាន​បន្ត៖ តេក្វាន់ដូ ជួបការ​ខ្វះខាត​លើការ​ត្រៀម​ទៅ​ជើងឯក​ពិភពលោក

ឡុង សុភី ឡើង​សងសឹក Phach Aroun ទំនង​ជា​ស័ក្តិសម

ភ្នំពេញៈ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះសង្វៀនប្រដាល់អាស៊ីអាគ្នេយ៍ ទទួលរងការរិះគន់យ៉ាងច្រើន ពីសំណាក់អ្នកទស្សនា ដោយសារបញ្ហាផ្គូផ្គងឲ្យកីឡាករប្រកួតគ្នាហាក់បីដូចមានកម្រិតវិជ្ជាគុន និងសមត្ថភាពខុសពីគ្នាឆ្ងាយពេក។

មិនតែប៉ុណ្ណោះលទ្ធផលនៃការប្-កួត គឺមានឈ្នះនិងចាញ់ដោយសន្លប់ច្រើនបំផុត ដែលមិនធ្លាប់មានកន្លងមក ជាពិសេសជើងខ្លាំងរបស់ថៃមួយចំនួនមានសមត្ថភាពខ្ពស់មានប្រៀបលើកីឡាករខ្មែរជានិច្ច។

យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតនៅល្ងាចថ្ងៃសុក្រ សប្តាហ៍នេះ ការផ្គូផ្គងឲ្យប្រកួតគ្នា ទំនងដូចជាមានសមត្ថភាពប្រហាក់ប្រហែលគ្នា ដែលមើលទៅអាចនឹងល្អមើល ហើយអ្នកព្យាករក៏មិនអាចទស្សន៍ទាយឈ្នះ ឬចាញ់ មុនប្រកួតបានដែរ គឺជំនួបប្រកួតគូឯកអន្តរជាតិរវាង ឡុង សុភី ជាមួយជើងចាស់របស់ថៃ Phach Aroun ក្នុងប្រភេទទម្ងន់ ៦៩ គក្រ ហើយអ្នកប្រដាល់វ័យក្មេង វេង សុភ័ក្រ ជួបអ្នកប្រដាល់ថៃ Yorth Phechhit Chhai ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។

តាមការប្រកួតរបស់ សុភី និង Phach Aroun ដែលធ្លាប់មកប្រកួតស្រុកខ្មែរញឹកនោះ ពួកគេជាប្រភេទកីឡាករវាយមិនសំចៃកម្លាំង និងមានឈ្មោះបោះសំឡេងល្អ ប្រកួតជក់ចិត្តដិតអារម្មណ៍។

Phach Aroun ជាកំពូលជើងខ្លាំងធ្លាប់វាយឈ្នះ មឿន សុខហ៊ុច ចំនួន ២ លើក ស្មើជាមួយ រឿង សោភ័ណ្ឌ ធ្លាប់ឈ្នះ និងចាញ់ ពុទ្ធ ឆាយរិទ្ធី ធ្លាប់ឈ្នះសរ រាជសីហ៍ ឈ្នះ ផង់ សុភាព និងឈ្នះ ឡុង សុភី ក្នុងទឹកទី ២ ផងដែរ ប៉ុន្តែការប្រកួតចុងក្រោយរបស់គេ គឺបានចាញ់ ឡុង សុវណ្ណឌឿន ក្នុងទឹកទី ៤។

ចំណែក ឡុង សុភី ទោះបីធ្លាប់ចាញ់ Phach Aroun កាលពីមុន ប៉ុន្តែមួយរយៈចុងក្រោយនេះ ឡុង សុភី ប្រកួតឈ្នះថៃជាបន្តបន្ទាប់ ព្រមទាំងមានកម្រិតវិជ្ជាគុនកាន់តែល្អឡើងវិញហើយគណៈកម្មការ ផ្គូផ្គងដាក់ឲ្យប្រកួតសងសឹកគ្នាលើកនេះ គឺស័ក្តិសមបំផុត។

Phach Aroun ធ្លាប់ឆ្លងកាត់ការប្រកួតបាន ៨៤ ដង ឈ្នះ ៧៣ និងចាញ់ចំនួន ១១ ដង ចំណែក ឡុង សុភី មានប្រវត្តិប្រកួតបាន ១៤៣ ដង ឈ្នះ ១០៧ ចាញ់ ២៧ ស្មើ ៩ ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់ចំនួន ១៧ ដង។

ជាធម្មតាទម្លាប់របស់ ឡុង សុភី បានផ្តល់សម្ភាសមុនប្រកួត មិនដែលរំពឹងឈ្នះលើសពី ៦០ ភាគរយនោះទេ ប៉ុន្តែការប្រកួតរបស់គេនៅលើសង្វៀនវិញ មានសម្ទុះខ្លាំងជាងការនិយាយ។

ឡុង សុភី ជាអ្នកប្រដាល់ជំនាញប្រើក្បាច់ជង្គង់ និងមានមុខស្វិត លំបាកផ្តួលឲ្យសន្លប់ណាស់ហើយការដាក់ឲ្យឡុង សុភី សងសឹក Phach Aroun នេះគឺអ្នកទស្សនាភាគច្រើនហៅថាស័ក្តិសមគ្នា ព្រោះសមត្ថភាពប្រហែលគ្នា ខណៈសុភី មានទំនុកចិត្តនឹងយកឈ្នះ Phach Aroun បាន។

ជុំវិញការហ្វឹកហាត់របស់ Phach Aroun សម្រាប់ការវិលមកបង្ហាញខ្លួន នៅកម្ពុជា លើកនេះ លោក ថៃ អ៊ូ អ្នកគ្រប់គ្រងកីឡាករថៃ និយាយថា Phach Aroun ទើបយកមកហ្វឹកហាត់បានតិចថ្ងៃនៅឡើយ មិនទាន់ហ៊ានសន្និដ្ឋានទេ ចាំមើលជាក់ស្តែងទៅ។

ចំពោះការជួបគ្នារវាង វេង សុភ័ក្រ ក្លិបកងពលតូចទ័ពឆត្រយោង ៩១១ និង Yorth Phechhit Chhai ក៏ជាគូប្រកួតសងសឹកផងដែរ ព្រោះ ថៃនេះ ធ្លាប់ចាញ់ វេង សុភ័ក្រ កន្លងមក ប៉ុន្តែកីឡាកររូបនេះ ខ្លាំង និងរឹងមាំ ស៊ូបានល្អ មិនងាយស្រួលនឹងបង្ក្រាបទេ។

Yorth Phechhit Chhai ធ្លាប់ប្រកួតបាន ៦៣ ដង ឈ្នះ ៥៦ និងចាញ់ ៧ ដង គឺតិចជាង វេង សុភ័ក្រ ដែលធ្លាប់ប្រកួតបាន ៦៨ ដង ឈ្នះ ៥៧ ចាញ់ ១០ និងស្មើ ១ ដង៕

ដកស្រង់ពី៖ ភ្នំពេញប៉ុស្តិ័

បារាំង នឹង​ទៅ​ជួយ​ផ្សព្វផ្សាយ​ក្បាច់​គុន​ខ្មែរ​នៅ​អាមេរិក

ភ្នំពេញៈ ជនជាតិបារាំងលោក Derek Bidaut ដែលជាអ្នកនិយមកីឡាក្បាច់គុនល្បុក្កតោខ្លាំងបំផុត ហើយក៏ជាអ្នកស្រឡាញ់ពេញចិត្តក្បាច់គុនប្រដាល់បុរាណខ្មែរ ដោយបានឡើងប្រកួតនៅលើសង្វៀនផងនោះ បានរៀបចំខ្លួនរួចជាស្រេច ដើម្បីធ្វើយុទ្ធនាការផ្សព្វផ្សាយក្បាច់គុនល្បុក្កតោរបស់កម្ពុជា នៅសហរដ្ឋអាមេរិករយៈពេល ១ ខែ។

ដោយបានមករស់នៅប្រទេសកម្ពុជាអស់រយៈពេលជិត ១០ ឆ្នាំទៅហើយនោះ បន្ទាប់ពីសិក្សាជំនាញកីឡានៅប្រទេសបារាំងរួចមក Derek Bidaut បច្ចុប្បន្នបានចេះនិយាយភាសាខ្មែរបានយ៉ាងល្អ។

Derek ប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃពុធម្សិលមិញថា៖ «គម្រោងចេញទៅសហរដ្ឋអាមេរិក ដើម្បីប្រកួតសម្តែង និងផ្សព្វផ្សាយនេះ គឺមានឈ្មោះថាទេសចរណ៍ល្បុក្កតោសហរដ្ឋអាមេរិក ឬហៅកាត់ថា U.S Bokator Tour ហើយខ្ញុំបានត្រៀមរួចហើយ»។

លោក Derek Bidaut បានបន្តថា៖ «បេសកកម្មមួយនេះ ខ្ញុំបានចាប់ដៃជាមួយលោក Sarin Preap ដែលជាខ្មែរអាមេរិកកាំងទៅដើម្បីផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរនៅអាមេរិករយៈពេលមួយខែ គឺចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៧ នៅសមាគមកីឡា Echo Park Boxing Gym ហើយតាមគម្រោង ខ្ញុំនឹងបង្ហាញក្បាច់ល្បុក្កតោ លើកទី ១ ចំនួន ២ ថ្ងៃ គឺនៅថ្ងៃទី ៩ និងថ្ងៃទី ១០ ខែកញ្ញា នៅក្លិប Echo Park Boxing Gym ទីក្រុងឡូសអេនជឺលេស វេលាម៉ោង ១១ ព្រឹក»។

ជនជាតិបរទេសនិយមហាត់ក្បាច់គុនបុរាណខ្មែរ មានវ័យ ៣០ ឆ្នាំ លោក Derek Bidaut បានបន្តថា នៅមានទីកន្លែងផ្សព្វផ្សាយផ្សេងៗទៀត នឹងប្រកាសនៅពេលក្រោយជាបន្តបន្ទាប់ទៀត ព្រោះក្រុមការងារនៅអាមេរិក កំពុងទាក់ទង ប៉ុន្តែបេសកកម្មនេះ គឺលោកធ្វើដោយការស្ម័គ្រចិត្ត និងជាលក្ខណៈឯកជន មិនមែនជាកម្មវិធីរបស់សហព័ន្ធកីឡាល្បុក្កតោកម្ពុជានោះឡើយ។

ចំណែកលោក Sarin Preap ជាកូនកាត់ខ្មែរ-បារាំង ដែលចេះក្បាច់គុនល្បុក្កតោច្រើនឆ្នាំមកហើយនោះ ជាដៃគូសហការ ដើម្បីស្វែងរកទីផ្សារប្រកួត ឬសម្តែង។ រីឯលោក Derek Bidaut ជាបុរសជាតិបារាំងសុទ្ធសាធ គឺអស់រយៈ ១០ ឆ្នាំមកនេះចូលហ្វឹកហាត់ប្រដាល់គុនខ្មែរ និងឡើងប្រកួតនៅលើសង្វៀនញឹកញាប់ និងទទួលបានលទ្ធផលល្អទៀតផង ហើយបើនិយាយពីកីឡាល្បុក្កតោវិញ Derek Bidaut បានចូលហ្វឹកហាត់រយៈពេល ៨ ឆ្នាំហើយជាមួយលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ខណៈបច្ចុប្បន្ន Derek ទទួលបានថ្នាក់ក្រមាខ្មៅ ១ ជាន់។

ជាមួយនឹងការត្រៀមទៅផ្សព្វផ្សាយក្បាច់គុនខ្មែរ នៅអាមេរិកនេះ Derek បានប្រកាសថា ប្រសិនបងប្អូនខ្មែរនៅសហរដ្ឋអាមេរិក ចង់ចូលរួមកម្មវិធីបង្ហាញក្បាច់គុនល្បុក្កតោនេះអាចទាក់ទងលោក Marom Marong May តាមរយៈលេខទូរស័ព្ទ (562)682 8629 ឬក៏ទំនាក់ទំនងលោកផ្ទាល់តាម Facebook ក៏បាន។

លោក វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានប្រាប់ថា៖ «នេះជាកម្មវិធីឯកជនរបស់អ្នកនិយមគាំទ្រកីឡាល្បុក្កតោកម្ពុជា ហើយសហព័ន្ធតែងតែលើកទឹកចិត្តឲ្យមានការចេញសម្តែងផ្សព្វផ្សាយទៅកាន់ប្រទេសជឿនលឿននៅលើពិភពលោក ដើម្បីលើកស្ទួយមរតកវប្បធម៌កីឡាខ្មែរ»៕

ដកស្រង់ពី៖ ភ្នំពេញប៉ុស្តិ័

ក្លឹប Cambodian Top Team​ នឹង​បញ្ជូន​កីឡាករទៅវ៉ៃនៅ សិង្ហបុរី ថៃ និងភូមា

ក្លឹប Cambodian Top Team នៅខែសីហា ឆ្នាំ២០១៧ខាងមុខនេះ គ្រោងនឹងបញ្ជូន កីឡាករ របស់ខ្លួន ចេញទៅចូលរួម ប្រកួត៣កម្មវិធី ផ្សេងៗគ្នា ដូចជា សិង្ហបុរី ថៃ និងភូមា ជាដើម។

អាន​បន្ត៖ ក្លឹប Cambodian Top Team​ នឹង​បញ្ជូន​កីឡាករទៅវ៉ៃនៅ សិង្ហបុរី ថៃ និងភូមា

Lacazette ថា​មក​ Arsenal ព្រោះ​ជា​ក្លឹប​ល្អ​ផ្ដាច់​គេ​នៅ​អង់គ្លេស​

Arsenal បានជោគជ័យ ក្នុងការ ចុះហត្ថលេខាយក Alexandre Lacazette ពី Lyon ក្នុងតម្លៃ បំបែកកំណត់ត្រា របស់ក្លឹប ៥២,៧ លានផោន។

អាន​បន្ត៖ Lacazette ថា​មក​ Arsenal ព្រោះ​ជា​ក្លឹប​ល្អ​ផ្ដាច់​គេ​នៅ​អង់គ្លេស​

មិន​ទៅណាទេ! Torres ចុះ​កុងត្រា​មួយ​ឆ្នាំ​ទៀត ជាមួយ Atletico Madrid

Fernando Torres និង Atletico Madrid បានយល់ព្រម បន្តកិច្ចសន្យា ជាមួយគ្នា មួយឆ្នាំទៀត ដើម្បីលេងនៅ រដូវកាល២០១៧-១៨។

អាន​បន្ត៖ មិន​ទៅណាទេ! Torres ចុះ​កុងត្រា​មួយ​ឆ្នាំ​ទៀត ជាមួយ Atletico Madrid

ក្រុម​យុវជន សេះ​ស​វត្ត​ថ្ម​គ្រែ ​កំពុង​ឈូស​ឆាយ​ពង្រីក​ទីលាន​ស្រប​តាម​ស្ដង់ដា

តារាងបាល់ក្រុម កីឡាយុវជន សេះសវត្តថ្មគ្រែ បាននឹង កំពុងឈូសឆាយ បន្ថែមទៀត ដើម្បីពង្រីក តារាងឱ្យបាន គ្រប់ខ្នាតតាមស្តង់ដា របស់សហព័ន្ធ។

អាន​បន្ត៖ ក្រុម​យុវជន សេះ​ស​វត្ត​ថ្ម​គ្រែ ​កំពុង​ឈូស​ឆាយ​ពង្រីក​ទីលាន​ស្រប​តាម​ស្ដង់ដា

ចេញ​ហើយ​តម្លៃ​សំបុត្រ​ចូល​មើល Cambodian All Stars ​ប៉ះ​ SCG Muangthong

តម្លៃសំបុត្រចូលមើលការប្រកួតរវាងក្រុម Cambodian All Stars និង SCG Muangthong United បានប្រកាសជាផ្លូវការហើយ គឺមានតម្លៃ១០ ០០០រៀល និង៥ ០០០រៀល ហើយនឹងចាប់ផ្ដើមលក់ នៅថ្ងៃទី១០ខែកក្កដានេះ។ ដោយប្រាក់បាន ពីការលក់សំបុត្រនេះ នឹងយកទៅអភិវឌ្ឍ បាល់ទាត់យុវជនកម្ពុជាទូទាំង ២៤ខេត្តក្រុង៕

ដកស្រង់ពី៖ Sabay