បណ្តាញសង្គម

ក្រសួងមហាផ្ទៃ សម្រេចតែងតាំង និងផ្លាស់ប្តូរភារកិច្ច អធិការខណ្ឌចំនួន ៣ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ស ខេង បានសម្រេចតែងតាំង និងផ្លាស់ប្តូរភារកិច្ច អធិការនគរបាល ខណ្ឌចំនួន៣ នៅរាជធានីភ្នំពេញ ក្នុងនោះរួមមាន ខណ្ឌដូនពេញ ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ ។

យោងតាមប្រកាស ស្តីពីការផ្ទេរភារកិច្ច និងតែងតាំង របស់រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ បានតែងតាំង លោកវរសេនីយ៍ឯក អ៊ុច សុខុន ពីអធិការនគរបាល ខណ្ឌដូនពេញ ទៅជាស្នងការរង និងជាប្រធានការិយាល័យ កណ្តាលសណ្តាប់ធ្នាប់ ទី២-ផ្លាស់ប្តូរ លោកវរសេនីយ៍ឯក ហួត ចាន់យ៉ារ៉ាន់ ពីអធិការនគរបាល ខណ្ឌ៧មករា ទៅជាអធិការនគរបាល ខណ្ឌដូនពេញ ទី៣-លោកវរសេនីយ៍ទោ នេត ស៊ីថុន ពីអធិការនគរបាល ខណ្ឌច្បារអំពៅ ទៅជាអធិការនគរបាល ខណ្ឌ៧មករា និងទី៤ លោកអនុសេនីយ៍ឯក អេម សារ៉ាវុធ ដែលត្រូវដំឡើង ឋានន្តរស័ក្តិ ទៅជា វរសេនីយ៍ត្រី ពីអធិការរងនគរបាល ខណ្ឌមានជ័យ ទៅជាអធិការនគរបាល ខណ្ឌច្បារអំពៅ ។

សូមបញ្ជាក់ថា ការផ្លាស់ប្តូរអធិការ តាមខណ្ឌទាំងនេះ ធ្វើឡើងតាមបែបបទ រដ្ឋបាលប៉ុណ្ណោះ គ្មានបញ្ហាអ្វីនោះឡើយ ពោលដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាព ការងារតែប៉ុណ្ណោះ ៕

លោក អ៊ុច សុខុន ពីអធិការខណ្ឌដូនពេញ ទៅជាស្នងការរង និងជាប្រធានការិយាល័យសណ្តាប់ធ្នាប់

លោក ហួត ចាន់យ៉ារ៉ាន់ ពីអធិការខណ្ឌ៧មករា ទៅអធិការខណ្ឌដូនពេញ

លោក នេត ស៊ីថុន ពីអធិការខណ្ឌច្បារអំពៅ ទៅជាអធិការខណ្ឌ៧មករា