ភ្នំពេញ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា ស្ពានជ្រោយ ចង្វារថ្មី ដែលនៅ ក្បែរ នឹងស្ពាន ជ្រោយចង្វារចាស់ នឹងត្រូវ សាលរាជធានី ភ្នំពេញ ដាក់ឱ្យដំណើរការ ប្រើប្រាស់ សាកល្បង ជូនប្រជាពលរដ្ឋ រយៈពេល៥ថ្ងៃ ពីថ្ងៃទី២១ ដល់២៥ ខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ ក្នុងអំឡុងពេល ភ្ជុំបិណ្ឌ ។
ប៉ុន្តែទោះ យ៉ាងណា លោកបាន អះអាងថា ការដាក់ឱ្យ ប្រើប្រាស់ សាកល្បងនេះ នឹងមិនអនុញ្ញាត ឱ្យអ្នកថ្មើរជើង ឬ រថយន្ត ធន់ធ្ងន់ បើកបរ លើស្ពាននោះទេ ដោយសារតែ ការសាងសង់ មិនទាន់បញ្ចប់ ជាពិសេស បង្កាន់ដៃស្ពាន ។
ការដាក់ឱ្យ ដំណើរ ការសាកល្បងនេះ នឹងធ្វើឡើងចាប់ ពីម៉ោង ៥ព្រឹក ដល់ម៉ោង ៦យប់ប៉ុណ្ណោះ ដើម្បីជួយសម្រួល ដល់ចរាចរ ក្នុងនោះ ស្ពានជ្រោយ ចង្វារថ្មី (ស្ពានមិត្តភាពកម្ពុជា -ចិន ) ជាឯកទិសសម្រាប់ ចូលក្រុង ចំណែក ឯស្ពាន ជ្រោយចង្វារចាស់ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ជាឯកទិស សម្រាប់ចេញពីក្រុង ។ស្ពានជ្រោយ ចង្វារថ្មីនេះ នឹងដាក់ឱ្យ ដំណើរការ ជាផ្លូវការ នៅពាក់កណ្តាល ខែវិច្ឆិកា ខាងមុខនេះ ៕