បណ្តាញសង្គម

រដ្ឋសភាជាតិ បើកកិច្ចប្រជុំ នៅថ្ងៃទី១ខែតុលា បន្ទាប់ពីវិស្សមកាល រយៈពេល៣ខែ

ភ្នំពេញ៖ សម័យប្រជុំ រដ្ឋសភា លើកទី២ នីតិកាលទី៥ នឹងប្រព្រឹត្តទៅ នៅព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង ៨:០០ព្រឹក ដែលមានរបៀបវារៈធំៗ ចំនួន៦ ។

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល កិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នាថ្ងៃសុក្រទី២៦ ខែកញ្ញា ឆ្នាំ២០១៤ បានឱ្យដឹងថា របៀបវារៈចំនួន៦នោះ រួមមាន ទី១- ព្រះរាជសារ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំ រដ្ឋសភាលើកទី៣ នីតិកាលទី៥ ។ ទី២- របាយការណ៍ ស្តីពីសកម្មភាព របស់រដ្ឋសភា ចន្លោះសម័យ ប្រជុំរដ្ឋសភា លើកទី២ និង លើកទី៣នីតិកាលទី៥ ។ ទី៣- ការពិភាក្សា និង អនុម័ត សេចក្តី ស្នើច្បាប់ ធម្មនុញ្ញស្តីពី វិសោធនកម្ម មាត្រា៧៦ និង មាត្រាទាំង ឡាយពីជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។ ទី៤- ការពិភាក្សា និង អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើ ពិធីសារណាហ្គូយ៉ា ស្តីពីសិទ្ធិ ទទួលផលពីធន ធានសេនេនិក និង ការបែងចែក ផលប្រយោជន៍ពី ការប្រើប្រាស់ធន ធានសេនេនិក ដោយស្មើភាព និង សមធម៌ នៃអនុសញ្ញា សហប្រជាជាតិ ស្តីពីជីវៈចម្រុះ ។ ទី៥- ការពិភាក្សា និង អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រា១ មាត្រា៣ មាត្រា៤ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១៣ មាត្រា១៤ មាត្រា១៥ មាត្រា១៧ មាត្រា១៨ មាត្រា១៩ មាត្រា២០ មាត្រា២១ មាត្រា២៣ មាត្រា២៤ មាត្រា៣០ មាត្រា៣៤ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ មាត្រា៤០ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ មាត្រា៤៥ មាត្រា៤៩ មាត្រា៥៥ និង មាត្រា៥៦ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម ដែលប្រកាស ឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ និង ទី៦- ការពិភាក្សា និង អនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការ អនុម័តយល់ព្រមលើ កិច្ចព្រមព្រៀង ស្តីពីសហ ប្រតិបត្តិការវប្បធម៌ រវាងរដ្ឋាភិបាល នៃរដ្ឋជាសមាជិក នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និង រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី៕