បណ្តាញសង្គម

សម្ដេចតេជោ មិនខ្លាចបរទេស កាត់ជំនួយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ កម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ បានថ្លែងអះអាងថា សម្ដេចមិនដែល ខ្លាចបរទេស កាត់ជំនួយ ឬផ្ដាច់ជំនួយទេ ព្រោះប្រទេសកម្ពុជា មានគោលនយោបាយ អន្តរជាតិ ច្បាស់ណាស់ មានឯករាជ្យ និងគោរព អធិបតេយ្យភាព ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែង ក្នុងពិធីចែក សញ្ញាបត្រដល់ និស្សិតសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលកោះពេជ្រថា " ខ្ញុំមិនដែលខ្លាច ចិនពីអង្កាល់ និយាយឲ្យត្រង់ អត់ដែលខ្លាចចិនទេ ។ ហើយចិន ក៏មិនដែលខ្លាច កម្ពុជាកម្ពុជា រឺដាក់សម្ពាធ ដល់កម្ពុជាដែរ ។ មានប្រទេសខ្លះ មកគំរាមកម្ពុជា ។

កម្ពុជា មានគោលនយោបាយ អន្តរជាតិ ច្បាស់ណាស់ ឯករាជ្យនិងគោរព អធិបតេយ្យភាព កុំមកលេងប្រយ៉ូយ ឲ្យសោះ។ អាងអី អាងកាត់ជំនួយ! អើបើគ្រាន់បើ កាត់ទៅ ។ ហើយសូមប្រាប់វិញថា បើកាត់ជំនួយ អ្នកងាប់មុនគេ គឺអ្នកស៊ីប្រាក់ខែ (អង្កការក្រៅរដ្ឋាភិបាល) បរទេសហ្នឹងឯង ។ កុំមកលេង ប្រយ៉ូយ! ខ្ញុំធ្លាប់បានប្រាប់កាលពីមុនថា បើកាត់ៗទៅ" ៕

ដកស្រង់ពី៖ដើមអម្ពិល