បណ្តាញសង្គម

ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ខេត្តកោះកុង អាណត្តិទី២

កោះកុង៖ សាលាខេត្ដកោះកុង នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ បានរៀបចំពិធីប្រកាស ប្រធាន និងសមាជិក ក្រុមប្រឹក្សាខេត្តចំនួន ១៣រូប ដើម្បីប្រកាស ចូលកាន់តំណែង សម្រាប់អាណត្ដិទី២ ។ ពិធីនេះត្រូវបានរៀបចំឡើង នៅសាលប្រជុំ មហោស្រព ក្រោមអធិបតីភាព ឯកឧត្តម កៅ ខុនដារ៉ា  ប្រធាន ក្រុមការងារ ចុះជួយខេត្ដកោះកុង និងជាអនុប្រធាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំង គណៈប្រតិភូ ជាច្រើនរូបទៀត ។

ឯកឧត្តម ប៊ុន លើត អភិបាលខេត្ដ នៃគណៈអភិបាល ខេត្ដកោះកុង ព្រមទាំងមន្ដ្រី នៅក្រោមឱវាទ ទាំងអស់ នៅគ្រប់ស្ថាបន័មន្ទីរដែល មានវត្ដមាន នៅក្នុងខេត្ដកោះកុង ទាំងអស់ ។ ក្រុមប្រឹក្សាខេត្ដកោះកុង ទាំង១៣រូបមាន ឈ្មោះ ទី១-ឯកឧត្តម កាយ សំរួម ជាប្រធាន ក្រុមប្រឹក្សាខេត្ដ ទី២-ឯកឧត្តម អ៊ុន ឆាលី ជាសមាជិក ក្រុមប្រឹក្សាខេត្ដ ទី៣-ឯកឧត្តម ដុំ យុហៀន ជាមាជិក ក្រុមប្រឹក្សា ទី៤-លោកជំទាវ អោម អេម ជាមាជិក ក្រុមប្រឹក្សាខេត្ដ ទី៥-ឯកឧត្តម ងិក ថៃវិសាល ជាមាជិក ក្រុមប្រឹក្សា ខេត្ដ ទី៦-លោកជំទាវ មិថុនា ភូថង ជាសមាជិកក្រុមប្រឹក្សាខេត្ដ ទី៧-ឯកឧត្តម សរ ស៊ីមអ៊ឹម ជាសមាជិក ទី៨-ឯកឧត្តម សួន សីហា ជាមាជិក ទី៩-ឯកឧត្តម ឈី វ៉ា ជាសមាជិក ទី១០- ឯកឧត្តម ទុន មានប៊ុន ជាសមាជិក ទី១១- ឯកឧត្តម ហាក់ ហឿន ជាសមាជិក ទី១២- ឯកឧត្តម ចិន សុផល ជាសមាជិក និងទី១៣- ឯកឧត្តម រត្ន័ ប្រិម ជាសមាជិក ។ 

នៅពិធីប្រកាស ចូលកាន់តំណែង សម្រាប់អាណត្ដិទី២ ឯកឧត្តម កាយ សំរួម ជាប្រធានក្រុមប្រឹក្សា បានឡើងធ្វើការប្ដេជ្ញា ចិត្ដថា ក្នុងនាមឯកឧត្តម ជាក្រុមប្រឹក្សា ខេត្ដ ឯកឧត្តម និងប្រតិបត្ដិដោយភក្ដីភាព ចំពោះព្រះមហាក្សត្រ មានគណៈនេយ្យភាព ជាមួយរាជរដ្ឋា ភិបាល និងប្រជាពលរដ្ឋ ក្នុងខេត្ដ សូមគោរពរដ្ឋធម្មនុញ្ញ ច្បាប់ព្រះរាជក្រិត្យ អនុក្រិត្យ លិខិតបទដ្ឋាន គតិយុត្ដិនានា និងអនុវត្ដន៍ គោលនយោបាយយុទ្ធសាស្ដ្រ ចតុកោណ ដំណាក់កាលទី៣ និងកម្មវិធី នយោបាយ របស់រាជរដ្ឋាភិបាល សម្រាប់អាណត្ដិទី៥ លើកកម្ពស់ការងារ ប្រកបដោយ អភិបាលកិច្ចល្អ ។

ពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល បុគ្គលិក និងទំនាក់ទំនងល្អ ជាមួយក្រុមប្រឹក្សាព្រម ទាំងក្រសួង ស្ថាប័ន មន្ទីរអង្គភាព ក្នុងដែល សមត្ថកិច្ច ដើម្បីសុខដុមយីកម្ម ទិដ្ឋភាពនយោបាយ និងរដ្ឋបាល សំដៅរួមចំណែក អភិវឌ្ឍ សង្គមសេដ្ឋកិច្ចដើម្បី កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋឱ្យ បានឆាប់រហ័ស និងរកវិធីដោយស្រាយជូន ប្រជាពលរដ្ឋនៅរាល់បញ្ហា។

នៅឱកាសក្នុងពិធីប្រកាសនេះ ឯកឧត្តម កៅ ខុនដារ៉ា ប្រធានក្រុមការងារ ចុះជួយខេត្ដកោះកុងនិង ជាអនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានមានមតិផ្ទាំផ្ញើ ដល់ក្រុមប្រឹក្សា ដែលប្រកាសចូលកាន់ តំណែងសម្រាប់ អាណត្ដិទី២ថា ក្រុមប្រឹក្សាទាំងអស់ ត្រូវយកចិត្ដទុកដាក់ ទៅលើការងារទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យ ប្រទេសជាតិ រីកចំរើគ្រប់វិស័យ ព្រមទាំងជួយ រកដំណោះស្រាយ ជូនប្រជាពលរដ្ឋ នៅរាល់ពេលមាន បញ្ហានៅចំណុចណាមួយ ។ 

ឯកឧត្តម បានលើកជាច្រើន ចំណុចសំខាន់ មកធ្វើការណែនាំ ដល់ក្រុមប្រឹក្សា ។ តែឯកឧត្តមបានសង្កត់ធ្ងន់ នៅចំណុចការ បង្គាប់ទប់ស្កាត់ និងបង្ក្រាបបទល្មើស នានាដូចជា ការបង្ក្រាប បទល្មើសព្រៃឈើ ជលផល និងការបំផ្លាញព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិនានា ដោយប្រើសប្រាស់ យន្ដការគណៈបញ្ជាការឯកភាព រាជធានីខេត្ដ ក្រុង ស្រុកខណ្ឌ តាមអនុក្រិត្យថ្មី និងគោលការ របស់រាជរដ្ឋាភិបាល តាមលិខិតជូនដំណឹងរបស់ទីស្ដីការ គណៈរដ្ឋមន្ដ្រី  លេខ៦០១ ចុះថ្ងៃទី ២៤ខែមេសា ឆ្នាំ២០១៤ ដែលគោលការណ៏ និងវិធានការ ទាំងនេះត្រូវបានធ្វើ ការផ្សព្វផ្សាយដាក់ ឱ្យអនុវត្ដន៍ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ដើម្បីគាំទ្រការអនុវត្ដន៍ កម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា៕