បណ្តាញសង្គម

ក្រសួងមហាផ្ទៃ បង្កើត គណៈកម្មការ ត្រួតពិនិត្យ និងសម្របសម្រួល អំពីបញ្ហាពលករខ្មែរ ដែលភាគីថៃ បានបញ្ជូនមកកម្ពុជាវិញ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើត គណៈកម្មការ ដើម្បីត្រួតពិនិត្យ ណែនាំ និងសហការ សម្របសម្រួល អំពីបញ្ហាពលករខ្មែរ ដែលភាគីថៃ បានបញ្ជូនមក ព្រះរាជាណាចក្រកម្ពុជា។ យោងតាមសេចក្តីសម្រេចនេះ ត្រូវបានតែងតាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ឌុល គឿង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធាន លោកជំទាវ ជូ ប៊ុនអេង ជាអនុប្រធាន និងសមាជិក ៧នាក់ទៀត។