បណ្តាញសង្គម

Mi 9 SE ទទួល​បាន​មុខងារ Moon Mode លើ​កំណែ​អាប់ដេត MIUI ជំនាន់​ចុង​ក្រោយ!

Mi 9 SE (ឬហៅថា Mi 9 Special Edition)ជាស្មាតហ្វូនធុនកណ្ដាល និងជាជំនាន់ថ្មី ដែលត្រូវបានក្រុមហ៊ុនXiaomi ធ្វើការប្រកាសចេញ ជាផ្លូវការ តំណាលគ្នា ជាមួយស្មាតហ្វូនម៉ូឌែល Mi 9 កាលពីចុងខែកុម្ភៈ កន្លងទៅ។

បើចំពោះលក្ខណៈសម្បត្តិផ្សេងៗវិញ ក៏មិនអន់ជាង Mi 9 ដែលជាស្មាតហ្វូនលំដាប់កំពូល និងត្រូវជាបងបង្កើតរបស់វាដែរ ហើយជាពិសេសនោះ គឺទៅលើកាមេរ៉ាទាំង 3 គ្រាប់ខាងក្រោយ ហ្នឹងតែម្តង។

ត្រង់កាមេរ៉ាខាងក្រោយ វាជាផ្នែកសំខាន់មួយ ដែលអាចទាញចិត្តអ្នកប្រើប្រាស់ អោយសម្លឹងរកទិញវា ព្រោះវាមានសមត្ថភាពថតរូប មិនចាញ់កំពូលស្មាតហ្វូនដទៃឡើយ ដោយវាបានបំពាក់មក ជាមួយសេនស័រ IMX586 ថ្មីរបស់ SONY លោតទំហំដល់ទៅ 48 មេហ្គាភិចសែល ជាកាមេរ៉ាគោល ចំណែកមួយគ្រាប់ទៀតមានទំហំ 13 មេហ្គាភិចសែល សម្រាប់ថតប្លង់ទូលាយ បានដល់កម្រិតមុំ 123 ឌឺក្រេ និងចុងក្រោយមានទំហំ 8 មេហ្គាភិចសែល ជាលេន Telephoto សម្រាប់ជំនួយ ទៅដល់មុខងារថតរូបព្រាល។

អ្វីដែលកាន់តែពិសេសនោះ គឺថានៅពេលថ្មីៗនេះ ស្រាប់តែខាង Xiaomi បានធ្វើការបញ្ចេញ កំណែអាប់ដេត MIUI ជំនាន់ថ្មី ចុងក្រោយមួយ ដែលមានភ្ជាប់ជាមួយមុខងារ Moon Mode មកកាន់ Mi 9 SE។ តាមពិតទៅ មុខងារនេះ គឺមាននៅលើម៉ូឌែល Mi 9 រួចមកហើយ ទើបតែពេលនេះ Xiaomi ទម្លាក់មកអោយ Mi 9 SE ដើម្បីទទួលបាននូវភាព ទាន់សម័យលើការថតរូបមួយកម្រិតទៀត។ Moon Mode ជាមុខងារមួយ អាចផ្តិតរូបភាព ក្នុងគោលដៅឆ្ងាយ ដោយអាចពង្រីក មកជិតបាន ដល់ទៅ 20x ដែលវាមើលទៅ ក៏ស្រដៀងទៅនឹងមុខងារ ថតលើ P30 Pro របស់ Huawei ដែរ។ ដើម្បីអោយដឹងពីរបៀបប្រើ

ខាង Xiaomi បានចេញជាវីដេអូ បង្ហាញខ្លីមួយ ដល់ប្រិយមិត្ត សម្រាប់ទស្សនា ដូចខាងក្រោម៖

អញ្ចឹងសម្រាប់អ្នកដែលកំពុងមាន Mi 9 SE នៅក្នុងដៃហើយ អាចពិនិត្យមើល ស្វែងកំណែអាប់ដេត MIUI ថ្មី ដើម្បីទទួលបានមុខងារ Moon Mode ចូលក្នុងកាមេរ៉ា សម្រាប់ប្រើប្រាស់ ដូចម៉ូឌែល Mi 9។ យើងជឿជាក់ថា ការផ្តល់ជូនជាពិសេសពី Xiaomi លើចំនុចថ្មីមួយនេះ ច្បាស់ណាស់ថា នឹងមានការពេញចិត្ត ពីប្រិយមិត្ត Mi 9 SE ដែលរង់ចាំ និងចង់បានអស់ មួយរយៈមក។

ដកស្រង់ចេញពីCamborReport