តារាចម្រៀងរ៉េប កម្ពុជា Vannda ដែលទើបត្រូវអន្តរជាតិសរសើរថាជាតារាចម្រៀងរ៉េបដ៏ឆ្នើមមួយរូបនេះ នៅថ្ងៃនេះ គេបានឃើញចាប់ដៃគ្នាជាមួយ ឡូរ៉ា ម៉ម ចេញបទចម្រៀងមួយដែលអត្ថន័យលើកទឹកចិត្តខ្លាំងដល់ស្ត្រីគ្រប់រូបនៅលើពិភពលោកទាំងមូល
រហូតប្រិយមិត្តថា ស្ដាប់ឡើងព្រឺសម្បុរ។ បទនេះមានចំណងជើងថា "ព្រហ្មលិខិត" ដែលទើបនឹងនៅលើបណ្ដាញសង្គមប្រមាណ២០ម៉ោងមុន និងកំពុងត្រូវបានអ្នកគាំទ្រតារាទាំងពីរចែកចាយបន្តឲ្យគ្នា។ ដោយសារតែបែបនេះហើយ ទើបបទចម្រៀងមួយបទនេះ ត្រូវគាំទ្រដោយសហគមន៍អឺរ៉ុបថែមទៀតផង។
"ព្រហ្មលិខិត" គឺលើកទឹកចិត្តស្ត្រី ឲ្យរស់ជាមួយការគិតវិជ្ជមាន ធ្វើអ្វីដែលខ្លួនគួរធ្វើ ធ្វើអ្វីដែលខ្លួនចង់ធ្វើ ដើម្បីសេចក្ដីសុខរបស់ខ្លួនឯង ព្រោះឆាកជីវិតខ្លីណាស់ និងគ្មាននរណាម្នាក់អាចសម្រេចអ្វីមួយនៅពេលដែលខ្លួនចាស់ទៅនោះទេ។ បន្ថែមពីលើនេះទៀត ថ្ងៃណាមួយយើងនឹងចាកចេញ ដោយមិនបានប្រាប់មុនឡើយ។
អ្នកគាំទ្ររបស់ពួកគេជាច្រើនបានសរសេរនូវបទចម្រៀងមួយនេះ ថាអស្ចារ្យខ្លាំង។ ពិសេស ពេលស្ដាប់ធ្វើឲ្យពួកគេរំភើបឡើងព្រឺសម្បុរ។
ដកស្រង់ពី៖ Sabay