បណ្តាញសង្គម

Ford ក៏​មាន​គម្រោង​នាំ​យក Android Auto មក​បំពាក់​លើ​រថយន្ត​ស៊េរី​ឆ្នាំ 2020 របស់​ខ្លួន​ដែរ

គួររំលឹកផងដែរថា កាលពីប៉ុន្មានសប្ដាហ៍មុន យើងបានធ្វើការចេញផ្សាយអំពីព័ត៌មាន ទាក់ទងទៅនឹងក្រុមហ៊ុនផលិតរថយន្ត Toyota របស់ប្រទេសជប៉ុនរួចមកហើយ ដែលថានឹងមានគម្រោងនាំយកមុខងារឆ្លាតវៃ Android Auto

មកបំពាក់នៅលើរថយន្តម៉ូឌែល RAV 4 ស៊េរីឆ្នាំ 2020 របស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខ។ ដោយឡែក នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការប្រកាសថា ខ្លួននឹងបំពាក់ Android Auto នៅលើរថយន្តស៊េរីថ្មី ជំនាន់ក្រោយៗ សម្រាប់ម៉ូឌែលឆ្នាំ 2020 ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ មិនយូរប៉ុន្មាន Ford នឹងក្លាយជា ក្រុមហ៊ុនផលិតរថយន្តដំបូងគេ ដែលទទួលបានការភ្ជាប់ជាជំនាន់ឥតខ្សែរបស់ Android Auto នេះទៀតផង។ ពិតប្រាកដណាស់ សម្រាប់រថយន្ត Ford ស៊េរីឆ្នាំ 2020 ដែលត្រូវបានជ្រើសរើស នឹងទទួលបានការប្រើប្រាស់ Android Auto ដោយឥតមានខ្សែ ផងដែរ។ លើសពីនេះទៅទៀត Ford ក៏បានធ្វើការបង្ហាញប្រព័ន្ធ System SYNC 4 ថ្មី ដែលវានឹងត្រូវបានបំពាក់នៅលើ រថយន្តស៊េរីទំនើប ស្ថិតក្នុងម៉ូឌែលឆ្នាំ 2020 មួយចំនួន ផងដែរ។ ប្រព័ន្ធ System ថ្មីនេះរួមបញ្ចូលទាំងការរចនាថ្មី និងចំណុចពិសេសជាច្រើន ងាយស្រួលប្រើ ដែលបានធ្វើអោយប្រសើរឡើងពីជំនាន់មុន និងរួមបញ្ចូលទាងមុខងារ Multitasking ថ្មី ជាមួយការបញ្ជា ក្នុងផ្ទៃអេក្រង់ធំជាងមុន ជាដើម។កាន់តែពិសេសជាងនេះទៅទៀត ការធ្វើអោយប្រសើរក្នុងការបន្ថែមប្រព័ន្ធ System ថ្មីនេះ វាក៏ Support ការប្រើឥតខ្សែជាមួយនឹង Android Auto និង Apple CarPlay ទៀតផង។ ក្រៅពីនេះ Ford បាននិយាយថា ការភ្ជាប់ជាមួយ Android Auto គឺតម្រួវអោយបើកដំណើរការទាំង Bluetooth និង Wi-Fi ក្នុងពេលតែមួយ និងបានផ្ដល់សិទ្ធអោយអ្នកប្រើអាចសាកថ្មស្មាតហ្វូនរបស់ពួកគេ តាមរយៈ Wireless fast charge ផងដែរ។ មួយវិញទៀត ការភ្ជាប់ដោយឥតខ្សែជាមួយ Android Auto នេះ នៅតែ Support សម្រាប់តែស្មាតហ្វូន Pixel, Nexus និងស្មាតហ្វូនរបស់ Samsung មួយចំនួនទៀតប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
https://web.facebook.com/tvtbaungkhmum/
https://web.facebook.com/pditbk/
http://pditbaungkhmum.org/