បណ្តាញសង្គម

Amazon លេងមួយក្បាច់ ធ្វើឲ្យក្រុមហ៊ុនចែកចាយថ្នាំពេទ្យត្រូវដេកភ័យ

កាលពីព្រឹកថ្ងៃចន្ទ ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon បានប្រកាសអំពីការដាក់លក់ថ្នាំពេទ្យលើសេវាកម្មរបស់ខ្លួន ដែលមានផ្ដល់ការបញ្ចុះតម្លៃរហូតដល់ ៨០% សម្រាប់សមាជិក Amazon Prime របស់ខ្លួន។

ក្រោយការប្រកាសនេះ ខ្សែសង្វាក់ចែកចាយថ្នាំពេទ្យធំៗចំនួន ៣របស់សហរដ្ឋអាមេរិក មានក្រុមហ៊ុន Walgreens, ក្រុមហ៊ុន CVS Health និងក្រុមហ៊ុន Rite Aid បានធ្លាក់ចុះតម្លៃភាគហ៊ុន ៩%, ៨% និងមួយទៀត ១៦% នៅពេលរសៀលថ្ងៃអង្គារ។

ការធ្លាក់ចុះនេះបានធ្វើឲ្យក្រុមហ៊ុនតម្លៃទីផ្សាររបស់ Walgreens និង CVS មានការធ្លាក់ចុះជាង ១០ពាន់លានដុល្លារ ដោយ Walgreens នាពេលនេះមានតម្លៃទីផ្សារប្រមាណ ៣៥ពាន់លានដុល្លារ និង CVS ធ្លាក់ចុះមកនៅ ៨៨ពាន់លានដុល្លារ។

ដោយឡែកក្រុមហ៊ុន Rite Aid ដែលជាក្រុមហ៊ុនតូចជាងគេក្នុងចំណោមក្រុមហ៊ុនទាំងបី បានបាត់បង់តម្លៃទីផ្សារប្រមាណ ១០០លានដុល្លារ ដោយធ្លាក់មកនៅត្រឹមក្រោម ៦០០លានដុល្លារ។ អ្នកវិភាគមកពី Goldman Sachs បានប៉ាន់ស្មានថាខ្សែសង្វាក់ចែកចាយថ្នាំពេទ្យទាំងមូលនឹងត្រូវរងផលប៉ះពាល់ដោយសារ Amazon ហើយឱសថស្ថានថ្នាំពេទ្យនឹងត្រូវប្រឈមមុខខ្លាំងបំផុត៕

ដកស្រង់ពី៖sabay