បណ្តាញសង្គម

ប្លែក​មែនទែន! ទិញ​ Huawei ថែម​ជូន iPhone 12 ដោយឥតគិតថ្លៃ

ថ្មីៗនេះ មានរូបភាពមួយសន្លឹកដែលបាន screenshot ចេញពីវិបសាយ Huihuibao នៅប្រទេស ចិន បានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងនៅពេលបង្ហោះថា បើអ្នកកម្ម៉ង់ទិញ Huawei Mate40 Pro ឥឡូវនេះអ្នកនឹងទទួលបាន iPhone 12 ទំហំ 64GB មួយគ្រឿងដោយឥតគិតថ្លៃភ្លាមៗ ពណ៌មានតាមជម្រើស (តែស្ថិតក្នុងចំនួនកំណត់)។

Huawei Mate40 Pro ជម្រើស RAM 8GB មេម៉ូរិ 128GB ដែលវិបសាយនោះដាក់លក់នោះគឺ 988 ដុល្លារ (៦៤៩៩យ័ន្ត)។ អ្នកដែលបញ្ជាទិញថ្ងៃនេះនឹងទទួលបានឥវ៉ាន់នៅថ្ងៃទី ២៦ ខែវិច្ឆកា ២០២០ ខាងមុខនេះ។

Huawei Mate40 Pro បំពាក់មកជាមួយអេក្រង់OLED ទំហំ ៦,៧ អ៊ិញ កម្រិតបង្ហាញរូបភាពនិងវីដេអូ 90hz refresh rate ។ ប្រើឈីប ដំបូងគេ 5mn 5G SoC ដែលមានល្បឿនជាង ៣ដងនៃជំនាន់ម៉ូឌឹម 5G មុន។ Mate40 Pro មានជម្រើសRAM 8GB មេម៉ូរី 256GB ថាមពលថ្ម ៤០០០ មីលីអំពែម៉ោង មកជាមួយនឹងរន្ធសាកភ្លើងលឿន USB-C SuperCharge កម្លាំង ៦៦ វ៉ាត់នឹង ដុំសាកកម្លាំង 50W វ៉ាត់ Wireless SuperCharge ។

 

ដកស្រង់ពី៖sabay