បណ្តាញសង្គម

ភរិយា​ដ៏​ស្រស់​ស្អាត​របស់​អភិបាល​ខេត្ត​សៀមរាប ប្រកាស​ឲ្យ​ពលរដ្ឋក្នុងខេត្ដ​ត្រៀម​ខ្លួន​ទទួល​សាយ

លោកជំទាវ ទាង អេង ដែលជាភរិយារបស់អភិបាលខេត្តសៀមរាបឯកឧត្ដម ទៀ សីហា បានបរិច្ចាគថវិកាចំនួន៥៥៥.៥៥ ដុល្លារ

ដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈបេសកកម្មរត់ដើម្បីមនុស្សធម៌ជាមួយសាយ ហើយលោកជំទាវក៏បានប្រកាសឲ្យអ្នកខេត្តសៀមរាបត្រៀមខ្លួនទទួលសាយទៀតផង។ លោកជំទាវ បានបង្ហាញពីវីរភាព និងការលះបង់របស់សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃម្សិលម្ង៉ៃថា សាយ បានបំបែកពាក្យថា"មិនអាចទៅរួច" ដោយមនុស្សស្ទើរតែមួយប្រទេសនិយាយថាមិនអាចទៅរួច ព្រោះការរត់នេះត្រូវចំណាយពេលដល់ទៅ៩៩ថ្ងៃ ហើយមានចម្ងាយផ្លូវរហូតដល់២៣០០គីឡូម៉ែត្រ។

លោកជំទាវចោទជាសំណួរថា តើមានមនុស្សប៉ុន្មាននាក់អាចធ្វើអាចធ្វើបានដូចលោកសាយនោះ។ បច្ចុប្បន្នសាយ និងក្រុមការងារ រត់ដល់ទឹកដីខេត្ដបន្ទាយមានជ័យហើយ ហើយគេនឹងទៅដល់ខេត្តសៀមរាបដែលជាទីតាំងឈរជើងរបស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកុមារអង្គរដែលមានបេសកកម្មជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់ពាន់នាក់ក្នុង១ឆ្នាំ២ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ។

ដើម្បីបរិច្ចាគ ប្រិយមិត្តអាចបរិច្ចាគបានតាមគណនីធនាគារ ABA : 000 320 555 (Angkor Hospital for Children Limited) ឬ Wing : 52714 (AHC Patient Contributions)។ សម្រាប់ព័ត៌មានលម្អិតក្នុងការចូលរួម ក៏ដូចជាតាមដានចំនួនទឹកប្រាក់ដែលបានបរិច្ចាគ សូមចូលទៅកាន់គេហទំព័រ saicambodianartist.com/ ។

ក្រៅពីគេហទំព័រនេះ ប្រិយមិត្តអាចតាមដានរាល់សកម្មភាពរបស់សាយអំឡុងពេលរត់ តាមរយៈទំព័រហ្វេសប៊ុករបស់ Sai, Channel YouTube របស់សាយ, ទំព័រហ្វេសប៊ុករបស់ Sabay ក៏ដូចជាគេហទំព័រ Sabay៕

ដកស្រង់ពី៖ Sabay