បណ្តាញសង្គម

ច្បាស់ការ! Song Joong Ki នឹងវិលមកវិញ ធ្វើជាពិធីករធំកម្មវិធី MAMA ឆ្នាំ២០២០

Song Joong Ki នឹងវិលមកកាន់តំណែងជាពិធីករសម្រាប់ព្រឹត្តិការណ៍ MAMA វិញជាលើកទី ៤ក្នុងអាជីព។

យោងតាមសេចក្ដីរាយការណ៍ពី វិបសាយ Ilgan Sports បានឲ្យដឹងថា Song Joong Ki នឹងត្រូវបង្ហាញមុខធ្វើជាពិធីករលើឆាក MAMA ឆ្នាំ ២០២០ ក្នុងប្រទេសកូរ៉េ ដែលប្រារព្ធឡើងនៅថ្ងៃទី ០៦ ខែធ្នូខាងមុខនេះ។ ការបង្ហាញខ្លួនលើកនេះ ចាត់ទុកថាជាការចេញមុខក្នុងនាមជាពិធីករលើកដំបូងរបស់លោក ក្រោយខកខាន ១ឆ្នាំគឺនៅឆ្នាំ ២០១៩។

គួរដឹងដែរថា Song Joong Ki បានកាន់តំណែងនេះ ៣ដងមកហើយគឺនៅឆ្នាំ ២០១២, ២០១៧ និង ២០១៨ ដូចនេះឆ្នាំ ២០២០ នឹងក្លាយជាលើកទី៤របស់លោក។ ចំណែកតារាចម្រៀងដែលត្រូវសម្ដែងលើឆាក MAMA ឆ្នាំនេះ មានដូចជា BTS, SEVENTEEN, TWICE, NCT, GOT7, IZ*ONE, MAMAMOO, MONSTA X, TXT និង TREASURE៕

ដកស្រង់ពី៖ Sabay