បណ្តាញសង្គម

មុខងារពិសេសលេចឮថាមានលើ iPhone 13 ត្រូវ Samsung យកមកប្រើមុន

កាលពីថ្មីៗកន្លងទៅនេះ អ្នកវិភាគដ៏ជំនាញរបស់ស្ថាប័ន Barclays បានឲ្យដឹងថា iPhone ដែលត្រៀមប្រកាសចេញនាឆ្នាំក្រោយនេះ រំពឹងថានឹងបំពាក់បច្ចេកវិទ្យា Wi-Fi 6E ដែលជាបច្ចេកវិទ្យា Wi-Fi ជំនាន់ថ្មីល្បឿនលឿនជាងមុន។

ធទំនាក់ទំនងរបស់អាមេរិកហៅកាត់ FCC បានឲ្យដឹងថា Galaxy S21 Ultra នឹងមានបំពាក់ដោយបច្ចេកវិទ្យា Wi-Fi 6E ជាស្មាតហ្វូនដំបូងៗគេដែលមានបំពាក់បច្ចេកវិទ្យានេះ។ ក្រៅពីបញ្ជាក់អំពីមុខងារ Wi-Fi 6E ក៏មានការបញ្ជាក់អំពីមុខងារ UWB, NFC និងអាចសាកថ្មឲ្យឧបករណ៍ផ្សេងដោយមិនប្រើខ្សែ។ ចំណុចសំខាន់មួយទៀតនៃ Galaxy S21 Ultra ដែលមាននៅក្នុងឯកសាររបស់ FCC គឺមានបញ្ជាក់អំពីការគាំទ្រការប្រើប្រាស់ប៊ិក S Pen។ យ៉ាងណាក្ដីរំពឹងថាប៊ិក S Pen នឹងមានលក់ដាច់ដោយឡែក មិនមានមកជាមួយស្មាតហ្វូនឡើយ៕

ដកស្រង់ពី៖sabay