បណ្តាញសង្គម

មូលហេតុពិតនាំឲ្យ បញ្ញា សិទ្ធ លាឈប់ពីសិល្បៈជារៀងរហូត

ពិធីករនិងជាតារាសម្តែងលោក បញ្ញា សិទ្ធ សុខៗស្រាប់តែប្រកាសថា សុំដកខ្លួនចេញពីសិល្បៈមួយរយៈពេលធំ រហូតធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នាចង់ដឹងថាតើលោកមានបញ្ហាអ្វីបានជាសម្រេចចិត្តបែបនេះ ឥឡូវបានដឹងការពិតហើយ។

តាមរយៈការបង្ហោះសំណេរចាក់ដោតមួយ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះលោកបានប្រកាសថា លោកនឹងដកខ្លួនចេញពីសិល្បៈមួយរយៈពេលធំដោយមិនបានប្រាប់ពីមូលហេតុពិតនោះឡើយ។រហូតមកដល់ពេលនេះទើបដឹងការពិតពីមូលហេតុដែលតារាប្រុសរូបនេះបានប្រកាសដកខ្លួនចេញពីសិល្បៈ។

តាមរយៈនៃការដកខ្លួនចេញនេះ លោក បញ្ញា សិទ្ធ បានប្រាប់តាមរយៈsabay ថា តាមពិតទៅការដែលលោកបានសរសេរសំណេរនៅលើហ្វេសប៊ុកថា សុំដកខ្លួនចេញពីសិល្បៈមួយរយៈពេលធំនោះ ជារឿងពិត។លោកបានបន្ថែមទៀតថា តាមពិតទៅលោកមិនមែនឈប់រយៈពេលធំនោះទេ គឺសុំលាឈប់ពីសិល្បៈតែម្តង។លោក បញ្ញា សិទ្ធ បាននិយាយថា ៖មូលហេតុដែលឈប់ពីសិល្បៈនោះគឺ ព្រោះតារាសិល្បៈយើងមិនមានតំលៃស្នើរនឹងអ្នកលេងTikTok និង Facebook ផង អាណិតតារាជើងចាស់ណាស់ ដេកផ្ទះគ្រប់គ្នា ដូចនេះហើយបានជាបង សុំលាឈប់ពីវិស័យនេះតែម្តងទៅ។

ដកស្រង់ពី៖ Sabay