បណ្តាញសង្គម

នៅ​ជប៉ុន​បើ​ចង់​រៀបការ​​ស្រប​ច្បាប់ ទាល់តែ​ប្តីប្រពន្ធ​មាន​នាម​ត្រកូល​ដូចគ្នា

ជប៉ុនជាប្រទេសឧស្សាហកម្មមួយ ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបបំផុតសម្រាប់សមភាពយេនឌ័រ ពិសេសគឺច្បាប់បុរាណ ដែលចែងនៅក្នុងក្រមរដ្ឋប្បវេណី ដែលតម្រូវឲ្យប្តីប្រពន្ធត្រូវតែមាននាមត្រកូលដូចគ្នា។

មាត្រា ៧៥០ នៃក្រមរដ្ឋប្បវេណី ប្រទេសជប៉ុនចែងថា "ប្តីប្រពន្ធត្រូវតែមាននាមត្រកូលដូចគ្នា ពេលរៀបការ"។ បើពុំនោះទេ អាពាហ៍ពិពាហ៍នឹងចាត់ទុកថាមិនស្របច្បាប់។ក្នុងអំឡុងសម័យ Edo (១៦០៣-១៨៦៧) រាស្រ្តសាមញ្ញមិនត្រូវបានអនុញ្ញាតឱ្យមាននាមត្រកូលទេ។

លុះមកដល់សម័យម៉ីអ៊ី (១៨៦៨-១៩១២) កាតព្វកិច្ចផ្លូវច្បាប់សម្រាប់គូស្វាមីភរិយា ត្រូវតែមាននាមត្រកូលដូចគ្នាបានបង្កើតឡើង។ក្នុងឆ្នាំ១៩៩៦ ក្រុមប្រឹក្សានីតិបញ្ញត្តិ បានធ្វើវិសោធនកម្មកែសម្រួលច្បាប់នាមត្រកូលនេះ ដែលនឹងអនុញ្ញាតឱ្យស្ត្រីជ្រើសរើសថាតើពួកគេចង់រក្សាឈ្មោះដើមឬ យកនាមត្រកូលតាមប្តី។

តែទោះជាយ៉ាងណាបំណងចង់កែប្រែច្បាប់នេះត្រូវបានជំទាស់ដោយក្រុមអ្នកច្បាប់អភិរក្សនិយមជ្រុល ដោយបានលើកហេតុផលថា វាអាចនឹងប៉ះពាល់ដល់តម្លៃគ្រួសារ និង សង្គម៕

ដកស្រង់ពី៖Sabay