បណ្តាញសង្គម

ដើម​ឆ្នាំ​ថ្មី​ភ្លាម​ អែត វីន ប្រកាស​ឡើង​តម្លៃ​​ខ្លួន​ភ្លែត​តែ​ម្ដង

តួឯកប្រុសក្នុងរឿង "ទឹកចិត្តម្ដាយសម័យថ្មី" បានលើកឡើងអែត វីន បានរៀបរាប់ថា បើប្រៀបធៀបកាលពីឆ្នាំ ២០១៧ គឺខុសគ្នាពីមុន ដែលលោកទទួលបានពី ៣៥០០ ដុល្លារ ទៅ ៤០០0 ដុល្លារតែប៉ុណ្ណោះ។ ការឡើងតម្លៃខ្លួនខ្ពស់ជាងមុននេះលោក គិតថាមិនថ្លៃហើយក៏មិនថោកដែរ ជាតម្លៃមួយដែលសមរម្យហើយផលិតករអាចទទួលយកបាន។

 

លោកថា៖ "បាទបង តម្លៃខ្លួន ៥០០០ ដុល្លារខ្ញុំទើបតែឡើងពេលចូលឆ្នាំថ្មី ២០១៨នេះឯងបង សម្រាប់ផលិតករខ្មែរ តែបើផលិតករបរទេសខ្ញុំយកតម្លៃលើសពីហ្នឹង។ ចំពោះខ្ញុំ តម្លៃខ្លួនដែលឡើងនឹងមិនបានគិតថារឿងភាគ ឬ ខ្នាតធំ សាច់រឿងវែងឬខ្លីនោះទេ អ្វីដែលសំខាន់ គឺខ្ញុំស៊ី១រឿងបង"។

ទោះបីជាតម្លៃខ្លួនឡើងខ្ពស់ជាងមុនក្ដី នៅដើមឆ្នាំ ២០១៨ នេះ អែត វីន នៅតែមានផលិតករក្នុងស្រុកទាក់ទងឲ្យលោកសម្ដែងភាពយន្តជាបន្តបន្ទាប់ទៀតផង។ ក្រៅពីផលិតករខ្មែរ ក៏មានបរទេសទាក់ទងមកដែរ តែលោកពុំទាន់បានសម្រេចចិត្តនៅឡើយទេ ព្រោះពេលនេះកំពុងតែចរចាម៉ោង និងពេលវេលាឲ្យត្រូវរ៉ូវគ្នាជាមុនសិន៕

ថា ខណៈពេលនេះ តម្លៃខ្លួនរបស់លោកឡើងខ្ពស់ជាងមុន ពេលចេញថតភាពយន្តភាគ និងខ្នាតធំមួយរឿងទទួលបានចាប់ពី ៥០០០ ដុល្លារឡើង។

ដកស្រង់ពី៖Sabay