បណ្តាញសង្គម

មិនគួរឲ្យជឿ! ត្រីបាឡែនយកព្រុយ ជួយសង្គ្រោះជីវិតស្ត្រីម្នាក់ពីត្រីឆ្លាម

ហេតុការណ៍ដែលត្រូវបានថតក្នុងខ្សែវីដេអូខាងក្រោមនេះ គឺជារឿងដែលមិនគួរឲ្យជឿមួយ ដោយត្រីបាឡែនទម្ងន់ជាង ២០ ០០០ គីឡូក្រាម បានជួយសង្គ្រោះជីវិតអ្នកច្រមុជទឹកម្នាក់ ពីការវាយប្រហាររបស់ត្រីឆ្លាមដ៏កាចសាហាវនៅកោះ Rarotonga នៃសមុទ្រអ្នកស្រី Nan Hauser វ័យ ៦៣ ឆ្នាំ ដែលជាអ្នកច្រមុជទឹក បាននិយាយថា ត្រីបាឡែននេះ បានជួយសង្គ្រោះជីវិតអ្នកស្រី និងក្រុមការងាររបស់អ្នកស្រី ដោយបានយកព្រុយរបស់វាមកធ្វើជាខែលការពារពីក្រុមត្រីឆ្លាមខ្លា (Tiger Shark)។

អ្នកស្រីក៏បានឲ្យដឹងដែរថា ហេតុការណ៍ដែលបានកើតឡើងនេះ គឺជាភស្តុតាងនៃធម្មជាតិឆ្លាតវៃរបស់ត្រីបាឡែន ដើម្បីការពារប្រភេទសត្វផ្សេងៗទៀត រួមទាំងមនុស្សផងដែរ ពីការវាយប្រហាររបស់ត្រីឆ្លាម។ ប៉ាស៊ីហ្វិកខាងត្បូង។ក្រោយពីបានជួយសង្គ្រោះជីវិតស្ត្រីខាងលើរួច នៅក្នុងវីដេអូនេះ គេក៏ឃើញត្រីបាឡែនទម្ងន់យក្ស បានជួយរុញក្រុមអ្នកច្រមុជទឹកឲ្យងើបផុតពីទឹកនៅចំណុចមួយផងដែរ៕

ដកស្រង់ពី៖Sabay