បណ្តាញសង្គម

សមណៈសិស្ស២០១អង្គ ត្រូវបានប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ ក្នុងឆ្នាំសិក្សា២០២០-២០២១ បណ្ឌលខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម កេង ប៊ុនណា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញកាត់វិញ្ញាសារប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ ក្នុងឆ្នាំសិក្សា២០២០-២០២១

បណ្ឌលខេត្តត្បូងឃ្មុំ នៅសាលាបឋមសិក្សា ស ខេង ខ្នារ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ថ្លែងសំណេះសំណាលនាឱកាសនោះ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត បានឲ្យដឹងថា៖ ការខិតខំសិក្សារៀនសូត្ររបស់បេក្ខសមណៈសិស្សរហូតដល់ពេលនេះ ត្រូវបានដាក់ពាក្យប្រលងដើម្បីវាស់ស្ទង់សមត្ថភាពរបស់បេក្ខសមណៈសិស្ស ដើម្បីចូលរៀនបន្ត។

ឯកឧត្តម អភិបាលរងខេត្ត សង្ឃឹមថា បេក្ខសណមៈដែលប្រឡងទាំងអស់ ខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រើប្រាស់នូវបញ្ញាញាណ ចំណេះដឹងរបស់ខ្លួន ដើម្បីប្រឡងឲ្យទទួលបាននូវជោគជ័យ ដើម្បីអនាគត និងកិត្តិយសសម្រាប់ខ្លួនឯងផង សម្រាប់ក្រុមគ្រួសារផង និងសម្រាប់សង្គមជាតិ ដែលសុទ្ធសឹងជាគ្រាប់ពូជធនធានដ៏មានតម្លៃសម្រាប់វិស័យព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូល ឪ្យកាន់តែរីកចម្រើនថែមទៀត ។

ឯកឧត្តម កេង ប៊ុនណា បានលើកទឹកចិត្តចំពោះបេក្ខសមណសិស្ស-សិស្ស គ្រប់ព្រះអង្គ/នាក់ ទោះបីលទ្ធផលប្រលងនាពេលនេះ ទទួលបានលទ្ធផលយ៉ាងណាក៏ដោយ សូមកុំបោះបង់និងត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្តទៀត ព្រោះតម្លៃនៃការសិក្សានៅពុទ្ធិកមធ្យមសិក្សាបឋមភូមិ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ឲ្យតម្លៃសមមូលទៅនឹងសញ្ញាបត្រ ខាងក្រសួងអប់រំយុវជននិងកីឡាផងដែរ ។

បើតាមរបាយការណ៍របស់លោក ហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានអោយដឹងថា ៖ នៅក្នុងការប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ ក្នុងឆ្នាំសិក្សា២០២០-២០២១ បណ្ឌលខេត្តត្បូងឃ្មុំ មានគណកម្មការប្រឡងចំនួន២៧អង្គ.នាក់ ប្រធានមណ្ឌលប្រឡង៣អង្គ/នាក់ គណកម្មការកណ្តាល៤អង្គ/នាក់ អគារនុរក្ស២អង្គ/នាក់ អនុរក្ស១៨អង្គ/នាក់ សមណសិស្ស២០១អង្គ ចែកជា៨បន្ទប់ បន្ទាប់លេខ១ដល់៧បន្ទប់ មានសមណសិស្ស២៥អង្គ និងបន្ទប់លេខ៨ មានសមណសិស្ស២៦អង្គ ៕