បណ្តាញសង្គម

របាយការណ៍ លទ្ធផលការងារ របស់ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ប្រចាំថ្ងៃទី២៥ តុលានេះ

ត្បូងឃ្មុំ៖ ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំបញ្ជា ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត នាថ្ងៃទី២៥ តុលានេះ បានបូកសរុបលទ្ធផល ការងាររបស់ខ្លួន ដែលមានខ្លឹមសារ ដូចខាងក្រោម។

សភាពការណ៍ សន្តិសុខសណ្តាប់ធ្នាប់ សាធារណ: និងបទល្មើសព្រហ្មទណ្ឌ: គ្មាន។ 

ម៉ោង ១១៖១៥នាទី កំលាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះបង្រ្កាប ករណីជួញដូូរ ដឹកជញ្ជូន សារធាតុញៀន ខុសច្បាប់ ស្ថិតនៅភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ឃាត់ខ្លួនមនុស្ស ២នាក់ : ១- ឈ្មោះ សុខ អឿន (ប/៤២ឆ្នាំ) ២- ឈ្មោះ អឿន សុធី (ប/១៤ឆ្នាំ) ដកហូតម្សៅពណ៌ស ចំនួន១៧កញ្ចប់ ។

គ្រោះថ្នាក់សង្គម : មានករណីបាក់ច្រាំងទន្លេ នៅក្នុងស្រុកក្រូចឆ្មារ មានប្រវែងប្រមាណ១៧០០ម៉ែត្រ មានឃុំ២ បានទទួលរងផលប៉ះពាល់ គឺឃុំបុីស និងឃុំអំពិល ផ្ទះប្រជាពលរដ្ឋ ចំនួន៥ខ្នង បានធ្លាក់់ចូលទន្លេ និង១០០ខ្នងទៀត កំពុងប្រឈមនឹងការរុះរេី បច្ចុប្បន្នកំលាំងមានសមត្ថិកិច្ច បានចុះជួយរុះរេី បានចំនួន២២ខ្នង ហេីយនិងកំពុងជួយបន្ត ។