បណ្តាញសង្គម

កិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំ ស្ដីពីការរៀបចំ សេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ ការគ្រប់គ្រងថវិកា ឆ្នាំ២០១៥

ត្បូងឃ្មុំ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នំា២០១៤ មានរៀបចំកិច្ចប្រជុំ ផ្សាព្វផ្សាយ ពីសារាចរណែនាំ សេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រងថវិកា ឆ្នំា២០១៥ នៅសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុយ សុធាវី អភិបាលរងខេត្តត្បូងឃ្មុំ ។

លោក ហេង ឡុង ប្រតិភូ នៃក្រសួងហិរញ្ញវត្ថុ បានឡើងអាន សារាចរណែនាំស្ដីពី ការរៀបចំសេចក្ដី ព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ថវិការឆ្នាំ ២០១៥ ដើម្បីផ្សព្វផ្សាយឲ្យ ស្ថានប័ន មន្ទីរ អង្គភាពជុំវិញខេត្តបានដឹង អំពីបញ្ហាមួយចំនួនដូចជា បច្ចេកទេសនៃការ រៀបចំគម្រោង ថវិកាដោយបញ្ជាក់ជូននូវទម្រង់បែបបទ និងនីតិវិធី នៃការរៀបចំគម្រោងថវិកា ដាក់ជួនរដ្ឋាភិបាលពិនិត្យ និងសម្រេច ។

ឯកឧត្ដម អ៊ុយ សុធាវី បានថ្លែងនូវការកោតសរសើរ ចំពោះ ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ស្ថាប័នានា ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ។ ឯកឧត្ដម អ៊ុយ សុធាវី មានប្រសាសន៍ដែរថា ការគ្រោងចំណាយលម្អិត ត្រូវមានការយកចិត្តទុកដាក់ លើសុក្រឹត្យភាព នៃផែនការ ពីព្រោះថា នៅក្នុងបណ្ដាឆ្នាំមុនៗ ការធ្វើនិយ័តផ្ទៃក្នុងថវិការបស់ក្រសួង ស្ថាប័ន និងមន្ទីរជំនាញ រាជធានី ខេត្ត អាចនិងអនុញ្ញាតឲ្យ ធ្វើបានទាល់ចាប់ពី ត្រីមាសទី៣ គឺបន្ទាប់ពីបានអនុវត្តរួចរាល់ ២ ត្រីមាសហើយ ។

ដូច្នេះ សំណូមពរឲ្យ អ្នកពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាខិតខំ បំពេញកាតព្វកិច្ច របស់អង្គភាពសាមីឲ្យបានល្អប្រសើរ និងប្រកបដោយឆន្ទះ ជាពិសេស ត្រូវផ្លាស់ប្ដូរឥរិយាបទ និងផ្នត់គំនិត នៅក្នុងការរៀបចំថវិកា និងគោរពឲ្យបានខ្ចាប់ខ្ជួន តាមក្របខណ្ខ និងបណ្ដាវិធានការ ដែលកំណត់ដោយសារាចរណែនាំនេះ ៕