បណ្តាញសង្គម

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងកង់នឹងម៉ូតូបណ្តាលឲ្យ បុរសពីរនាក់រងរបួសធ្ងន់ ហើយម្នាក់ទៀតរងរបួសស្រាល

នៅថ្ងៃចន្ទ ១៥ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៩:៣០នាទី នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២០២/២០៣ ស្ថិតនៅភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានគ្រោះថ្នាក់ចរាចរណ៍ មួយបាន កើតឡើងរវាងកង់ និងម៉ូតូ អ្នកជិះកង់ឈ្មោះធី សារ៉ន ភេទប្រុស អាយុ៦៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ ខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) ។

ប៉ះជាមួយអ្នកបើកម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-7627 បើកបរដោយឈ្មោះយីន តុលា ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ បុស្សតាអឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) បានឌុបឈ្មោះ ស៊ាន ហ៊ន ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយ (របួសស្រាល) ។

ករណីកើតហេតុខាងលើ បើកបរបញ្ច្រាស់ទិសគ្នា កង់ជិះពីទិសខាងលិច ទៅទិសខាងកើត ដល់កន្លែងកើត ហេតុបានបត់ឆ្លងផ្លូវ មកខាងត្បូង (បត់មកខាងឆ្ដាំ) ស្របពេលនោះ អ្នកបើកម៉ូតូ បើកបរពីទិសខាងកើត ទៅទិសខាងលិច បានបុកចំពីមុខ ពេញទំហ៊ឹងតែម្ដង ។ ករណីកើតហេតុខាងលើ បណ្តាលមកពី អ្នកបើកម៉ូតូបើកបរលឿនពេក ខ្វះការប្រុងប្រយ័ត្នទើប បង្កឲ្យមានកើតករណីខាងលើនេះ កើតឡើង ។ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ មិនបានពាក់មួកសុវត្ថិភាពទេ ។ អ្នករបួសបានយក មកសង្រ្គោះនៅមន្ទីរពេទ្យ បង្អែកស្រុកមេមត់ ។

រីឯវត្ថុតាងកង់ និងម៉ូតូ សមត្ថកិច្ចនគរបាលចរាចរណ៍ បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកមេមត់ ដើម្បីបំពេញសំណុំរឿង តាមនីតិវិធី ៕