បណ្តាញសង្គម

នារី​ស្រស់​ស្អាត​ម្នាក់​ទៅ​ជួប​សង្សារ​តែ​ជិត​ដល់​ទៅ​ហើយ​បែរជា​ជួប​រឿង​អាក្រក់​មុខ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ត្រីវ័យក្មេងម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកអាយខុន ពណ៌ខៀវលាយស ជិះតាមផ្លូវហើយលើកទូរស័ព្ទដៃមកនិយាយជាមួយសង្សារត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់បានសម្រេច ហើយជនសង្ស័យរត់គេចខ្លួនបាត់ ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨នឹង១៥នាទីយប់ ថ្ងៃទី១៧ ខែកក្កដានេះ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ វ័យអាយុ២០ឆ្នាំជាង ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាអាយខុន ពណ៌ខៀវលាយស បើកបរតាមបណ្តោយផ្លូវជាតិលេខ5 ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលដល់ចំណុចកើតហេតុខាងលើជនរងគ្រោះទើបតែចេញមកពីផ្ទះនៅម្ដុំគីឡូលេខ7 រួចហើយគោលបំណងទៅជួបសង្សារនៅមុខស្ថានីយទូរទស្សន ctn ហើយលុះពេលដែលជិតដល់ផ្ទះសង្សារហើយក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅស៊េរី 2010 មិនចាំស្លាកលេខបានជិះមកដើរជាមួយជនរងគ្រោះ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច ហើយបើករត់គេចខ្លួនបាត់ស្រមោល បណ្ដាលឲ្យស្ត្រីរងគ្រោះដួលម៉ូតូរលាត់ដៃរលាត់ជើង ហើយភ្លាមនោះដែរសមត្ថកិច្ចខណ្ឌឫស្សីកែវបានធ្វើការអន្តរាគមន៍ជួយដេញចាប់ជនសង្ស័យ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំខ្លួនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលគីឡូម៉ែត្រលេខ6 ដើម្បីស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព