បណ្តាញសង្គម

ដល់​.​ក ! លុយ​២​លាន​៤​សែន​ដុល្លារ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៩ មុននេះមន្តិចកម្លាំងនៃអធិការដ្ឋានខណ្ឌចំការមន បានធ្វើការបញ្ជូនខ្លួនជនសង្ស័យជាជនដៃដល់ និងផ្សំគំនិតចំនួន៥នាក់ពាក់ព័ន្ធទៅនឹងករណីលុយចំនួន២លាន និង៤សែនដុល្លារសហរដ្ឋអាមេរិកដែលជាករណីមេអោយទៅបើកលុយពីធនាគារចំនួន៥លានដុល្លារ តែតៃកុងឡានយកចំនួន១សាក់ការដូររួចរត់គេចខ្លួននោះ ពេលនេះត្រូវបញ្ជូនទៅកាន់តុលាការក្នុងនោះដែរក៏មានស្ត្រីម្នាក់ពាក់ព័ន្ធទៅនឹងករណីលួចម៉ូតូម្នាក់ផ្សេងផងដែរ (៦នាក់) ។

សូមបញ្ជាក់ផងដែរថា បុរសជាជនសង្ស័យចំនួន២នាក់ទៀតត្រូវបានគេបញ្ជូនទៅតុលាការ និង ឃុំខ្លួននៅពន្ធនាគារព្រៃសបាត់ទៅហើយ ទើបរសៀលនេះបញ្ជូនអ្នកពាក់ព័ន្ធជាបន្តបន្ទាប់ទៀត ៕

ដកស្រង់ពី៖កោះសន្តិភាព