បណ្តាញសង្គម

ឃើញអង្គុយសម្ងំកន្លែងងងឹត​ ពលរដ្ឋ​សង្ស័យ​ប្តឹង

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយមកឃាត់ខ្លួនបុរសម្នាក់យកទៅសាកសួរ ក្រោយពេលប្រទះឃើញបុរសម្នាក់នោះអង្គុយកន្លែងងងឹតម្នាក់ឯងគួរឱ្យសង្ស័យនោះ ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីម៉ោង៩និង៤៥នាទីយប់ថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៩ នៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

បុរសម្នាក់ខាងលើមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះភ្លាមៗនោះសមត្ថកិច្ចបាននាំចូលទៅក្នុងប៉ុស្តិ៍នគរបាលបាត់ ។តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនកើតហេតុ មានប្រជាពលរដ្ឋរាយការណ៍មកថា មានបុរសម្នាក់មិនដឹងមកពីណាទេ ស្រាប់តែមកអង្គុយសម្ងំកន្លែងស្ងាត់ហើយងងឹតតែម្នាក់ឯង ដោយមានការសង្ស័យ ទើបពួកគាត់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកឃាត់ខ្លួនយកទៅធ្វើការសាកសួរតែម្តង។ បច្ចុប្បន្ន បុរសម្នាក់ខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ ៕

ដកស្រង់ពី៖កោះសន្តិភាព