បណ្តាញសង្គម

១ក្រុមឆក់ចិនបាន៥ម៉ឺនដុល្លារ…ឯ១ក្រុមទៀតឆក់ទូរស័ព្ទរបស់ម៉ូតូកង់៣ឥណ្ឌា

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ បានធ្វើការបង្ក្រាបជនសង្ស័យដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្ម២ក្រុមផ្សេងគ្ នាដោយឃាត់ខ្លួនបានចំនួន៧នាក់ ។

ក្នុងនោះ១ក្រុមមានគ្នា៣នាក់ បានធ្វើសកម្មភាពឆក់កាបូបលុយពីជនជាតិចិនអស់ចំនួនជាង៥ម៉ឺនដុល្លារ កាលពីកន្លះខែមុននៅឯខេត្តព្រះសីហនុ ហើយបានមកសំងំលាក់ខ្លួននិងត្រៀមចេញឆក់នៅក្នុងរាជធានីភ្នំពេញបន្តទៀត ប៉ុន្តែត្រូវអស់លក្ខណ៍ ។

មួយក្រុមផ្សេងទៀតមានគ្នា៤នាក់ចេញឆក់ទូរស័ព្ទអ្នកដំណើរតាមម៉ូតូកង់៣ឥណ្ឌា នាវេលាយប់រំលងអធ្រាត្រ ទើបត្រូវនគរបាលបើកប្រតិបត្តិការចាប់ខ្លួនបានជាបន្តបន្ទាប់តែម្ដង ។ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យទាំង២ក្រុមនេះ ធ្វើឡើងចាប់កាលពីវេលាម៉ោង២និង៣០នាទីយប់រំលង អធ្រាត្រ ឈានចូលថ្ងៃទី៣ វិច្ឆិកា បន្ទាប់ជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងតាមឆក់យកទូរស័ព្ទពីអ្នកដំណើរតាមម៉ូតូកង់បី នៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយ ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពដដែលបានបន្តថា ក្រុមនេះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1GI-5018និងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1HA-0531ជាមធ្យោបាយចេញធ្វើសកម្មភាពរាល់លើក។លើកចុងក្រោយក្រុមនេះត្រូវអស់លក្ខណ៍នៅពេលឆក់ទូរស័ព្ទពីបុរសម្នាក់ឈ្មោះលីម ចែ អាយ៣៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

យកបានទូរស័ព្ទម៉ាក IPhone 6Plus. ពណ៌ផ្កាឈូក១គ្រឿង ។ដោយឡែក ក្រុមទី២ត្រូវចាប់ខ្លួនយាមរយៈការស្រាវជ្រាវបានចំនួន៣នាក់ បានធ្វើសកម្មភាពឆក់កាបូបជនជាតិចិនយកលុយអស់ជា៥ម៉ឺនដុល្លារ កាលពីជាងកន្លះខែមុនគឺនៅឯខេត្តព្រះសីហនុ ។

ប្រភពខាងលើបានបន្តទៀតថា នៅវេលាម៉ោង២និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បុរសឈ្មោះលីម ចែ បានជិះម៉ូតូកង់បី១គ្រឿងចេញពីម្ដុំណាហ្គាវើលក្នុងខណ្ឌចំការមន ឆ្ពោះទៅផ្ទះនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។លុះពេលទៅដល់ត្រង់ក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខត្រូវបានក្រុមជនសង្ស័យជិះម៉ូតូដេញតាមពីក្រោយ ប៉ុន្តែគាត់មិនបានដឹងខ្លួនឡើយ។

រហូតដល់មហាវិថីសហព័ន្ធរុស្សុី ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវជនសង្ស័យឆក់យក ទូរស័ព្ទដៃបានសម្រេច។ពេលនោះបុរសខាងលើបានស្រែកឆោឡោហើយភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣កំពុងល្បាតតាមផ្លូវនោះស្រាប់ដេញតាមចាប់បានម្នាក់ឈ្មោះ ប្រុស ម៉េងហុង ភ្លាមៗ រួចនាំយកទៅសាកសួរតាមជំនាញ។

ខណៈនោះជនសង្ស័យរូបនេះបានសារភាពឲ្យដឹងពីអត្តសញ្ញាណនិងទីកន្លែងដែលបក្សលាក់ខ្លួន លុះដល់ព្រឹកឡើងថ្ងៃដដែល ទើបកម្លាំងនគរបាលចុះទៅឃាត់ខ្លួនបាន៣នាក់ទៀត។រភពមួយនេះបានបញ្ជាក់ថា ក្រោយពីចាប់ក្រុមទី១បាន៤នក់ជាបន្តបន្ទាប់ហើយ កម្លាំងនគរបាលខាងលើបានបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន ក្រុមទី២បានចំនួន៣នាក់។ ក្រុមនេះធ្លាប់ឆក់យកកាបូបលុយជនជាតិចិននៅខេត្តព្រះសីហនុ កាលពីជាងកន្លះខែមុនដោយយកលុយអស់ចំនួន៥ម៉ឺនដុល្លារផងដែរ ។

ដកស្រង់ពី៖កោះសន្តិភាព