បណ្តាញសង្គម

សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​តារាង​បាល់​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​ឃាត់ខ្លួន​មនុស្ស​២​នាក់​

ទីតាំងតារាងបាល់មួយកន្លែងក្នុងមូលដ្ឋានខណ្ឌទួលគោកដែលបង្កប់ល្បែងស៊ីសងខុសច្បាប់ បង្កឲ្យមានសំឡេងខ្លាំងៗប៉ះពាល់ដល់អ្នកជិតខាងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបហើយឃាត់មនុស្ស២នាក់ផងដែរ។

ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នាយផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក បានឱ្យដឹងថា៖ កម្លាំងសមត្ថកិច្ចជំនាញ ដឹកនាំដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឃាត់ខ្លួនមនុស្សស្រីចំនួន២នាក់ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តនីតិវិធី ។ បច្ចប្បន្នជនសង្ស័យដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរបន្ត៕

ដកស្រង់ពី៖ រស្មីកម្ពុជា