បណ្តាញសង្គម

ទាត់ចូល៤គ្រាប់ម្នាក់ឯង Ronaldo ធ្វើបានកំណត់ត្រា២ផ្សេងគ្នា

៤គ្រាប់របស់ Cristiano Ronaldo ជាមួយជម្រើសជាតិព័រទុយហ្គាល់ ទល់នឹង Lithuania បានធ្វើឲ្យរូបគេវ៉ាអតីតកីឡាករ Robbie Keane ក្លាយជាកីឡាកររកបានគ្រាប់ច្រើនជាងគេបំផុតក្នុងវគ្គជម្រុះ Euro។

ព័រទុយហ្គាល់បានយកឈ្នះ Lithuania ៥-១ ក្នុងវគ្គជម្រុះ Euro 2020 កាលពីយប់មិញ ខណៈ Ronaldo អាចធ្វើបានដល់ទៅ៤គ្រាប់ម្នាក់ឯង។ វាបានជួយតារារបស់ Juventus រូបនេះឡើងឈរលើកំណត់ត្រារបស់ Robbie Keane ដែលមាន២៣គ្រាប់ក្នុងវគ្គជម្រុះ Euro អំឡុងពេលលោកលេងឲ្យជម្រើសជាតិសាធារណរដ្ឋអៀរឡង់។

កំណត់ត្រាមួយទៀតដែលអតីតកីឡាកររបស់ Manchester United ខាងលើធ្វើបានគឺ គេក្លាយជាកីឡាករក្នុងតំបន់អឺរ៉ុបទីមួយក្នុងប្រវត្តិសាស្ត្រទាត់បញ្ចូលទីបានដល់៩០គ្រាប់ឲ្យជម្រើសជាតិ។ រាប់ទាំងយប់មិញផង កីឡាករវ័យ៣៤ឆ្នាំធ្វើបាន Hat-trick ៨លើកហើយឲ្យព័រទុយហ្គាល់៕