បណ្តាញសង្គម

Sheffield ឡើង​លេខ​៦ ក្រោយ​​លេង​ស្មើ​គ្នា​ជាមួយ Man Utd ៣-៣

ក្លឹប Sheffield United បានរំកិលមកកាន់លេងលេខ៦ហើយ បន្ទាប់ពីប្រកួតស្មើគ្នាយ៉ាងតានតឹងជាមួយ Manchester United ៣-៣ កាលពីយប់មិញ សប្ដាហ៍ទី១៣ពាន Premier League។

Sheffield ជាអ្នកបើកឆាករកគ្រាប់បានមុនដោយកីឡាករ John Fleck មុនពេល John Lundstram ជាអ្នកទាត់បញ្ចូលទីគ្រាប់ទីពីរ។ យ៉ាងណានាទីបន្តបន្ទាប់ Man Utd បានវាយបកបាន៣គ្រាប់ផ្ទួនៗសម្រេចដោយកីឡាករ Brando Williams, Mason Greenwood និង Marcus Rashford។

លទ្ធផលនាំមុខ ៣-២នេះ បិសាចក្រហមស្ទើរតែទទួលបាន៣ពិន្ទុទៅហើយ តែភ្លាត់ចុងម៉ោងនាទី៩០បូកឲ្យ Sheffield រកបានមួយគ្រាប់វិញតាមស្មើ ៣-៣។ លទ្ធផលនេះធ្វើឲ្យក្រុមលោក Ole Gunnar Solskjaer ស្ថិតនៅលេខ៩ ឯ Sheffield ឡើងមកលេខ៦៕