បណ្តាញសង្គម

ក្លឹប​នៅ​ Serie A បន្ត​ផ្អាក​ដល់​ពាក់​កណ្ដាល​ខែ​មេសា​

នាយករដ្ឋមន្ត្រីអ៊ីតាលី Giuseppe Conte បានចេញបម្រាមមិនឲ្យក្លឹបនៅអ៊ីតាលីប្រមូលផ្ដុំតាមផែនការនៅដើមខែមេសានេះទេ។ដោយសារស្ថានភាពវីរុសកូរ៉ូណាមិនទាន់បានធូរស្រាលដូច្នេះ ក្របខ័ណ្ឌកំពូលអ៊ីតាលីតម្រូវឲ្យក្លឹបនីមួយៗត្រូវរង់ចាំដល់យ៉ាងហោចណាស់ថ្ងៃទី១៣ខែមេសាទើបប្រមូលផ្ដុំហ្វឹកហាត់បាន។

ក្លឹប២មានដូចជា Napoli និង Lazio គឺជាក្រុមដំបូងដែលគ្រោងហ្វឹកហាត់លឿនជាងគេតាមផែនការ។ គួរបញ្ជាក់ថាមនុស្សប្រមាណ១ម៉ឺន ៣ពាន់នាក់បានស្លាប់ដោយសារមេរោគកូរ៉ូណា នៅអ៊ីតាលី ខណៈតួលេខអ្នកស្លាប់ទូទាំងពិភពលោកបានកើនដល់ជិត៥ម៉ឺននាក់ហើយ៕