បណ្តាញសង្គម

Barcelona ចង់​លេង​ក្បាច់​ពិសេស​មួយ​យក​កីឡាករ​ថ្មី​ចូល​ដោយ​មិន​ចំណាយ​លុយ

ក្លឹប Barcelona នឹងដាក់ Philippe Coutinho និង Ousmane Dembele ធ្វើការដូរគ្នាជាមួយកីឡាករក្លឹបផ្សេងដែលពួកគេចង់បាន ជំនួសដោយការចំណាយប្រាក់។

កីឡាករទាំងពីរខាងលើស្ថិតក្នុងចំណោមកីឡាករកំពូលទាំង៥នាក់មានតម្លៃផ្ទេរថ្លៃជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់។Coutinho មកដល់ Barca កាលពីឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន១៤២លានផោនផ្ទេរពីក្រុម Liverpool ខណៈ Dembele ផ្ទេរពី Borussia Dortmund តម្លៃខ្លួន១២៤,៥លានផោន។

បច្ចុប្បន្នទាំង Coutinho និង Dembele សុទ្ធតែជាគោលដៅរបស់ក្លឹបក្នុងតំបន់អឺរ៉ុបចង់បាន បន្ទាប់ពីមិនជោគជ័យនៅ Barcelona។ យ៉ាងណាមិញដោយសារសព្វថ្ងៃក្លឹបជួបវិបត្តិហិរញ្ញវត្ថុព្រោះតែវីរុសកូរ៉ូណា Barca មានបំណងចង់យកកីឡាករខ្លួនទៅដូរជាមួយកីឡាករក្លឹបផ្សេង ប្រសើរជាងចាយលុយទិញ។

ជាក់ស្ដែងតាមការឲ្យដឹង ក្លឹបស្ថិតក្នុងតំបន់កាតាឡាន់មួយនេះចាប់អារម្មណ៍ខ្សែបម្រើស Miralem Pjanic របស់ក្លឹប Juventus ដោយចង់ដូរគ្នាជាមួយ Arthur Melo។ មួយទៀតពួកគេក៏ចង់យកខ្សែការពារស្ដាំ Nelson Semedo ទៅដូរជាមួយ Joao Cancelo របស់ Man City ផងដែរ៕