បណ្តាញសង្គម

មិន​មែន Ronaldo ​ឬ Messi ​ទេ ​កីឡាករ​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​គឺ Alves ​

Dani Alves ខ្សែការពារប្រេស៊ីល បានជួយក្រុម PSG លើកពានរង្វាន់លីគកំពូលបារាំងទៀតហើយកាលពីម្សិលមិញនេះ ដែលជាការលើកពាន៦ដងក្នុងពេល៧រដូវកាលចុងក្រោយ។

១ពានរង្វាន់បន្ថែមនៅម្សិលមិញ គឺល្មមសម្រាប់ធ្វើ ឱ្យ កីឡាករវ័យ៣៥ឆ្នាំនេះ ក្លាយជាកីឡាករជោគជ័យជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។ គិតត្រឹមពេលបច្ចុប្បន្ននេះ រូបគេបានកាន់ពានរង្វាន់សរុប៤២ ហើយ Messi ដែលទើបបាន៣៤ និង Cristiano Ronaldo ទៅទៀត។ ៤២ពានរង្វាន់នោះ រួមមានលើកពាននៅ Barcelona ២៣ពាន លើកនៅ Sevilla ៥ពាន លើកនៅ PSG ៥ពាន លើកនៅជម្រើសជាតិប្រេស៊ីល ៤ពាន លើកនៅក្រុម Bahia ៣ពាន និងលើកនៅ Juventus ២ពានរង្វាន់៕

ដកស្រង់ពី៖ Sabay