Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ីរ៉ង់៖ យើងលែងខ្លាចនាវាដឹកយន្តហោះចម្បាំងអាមេរិកទៀតហើយ ព្រោះយើងមានអាវុធដែលអាចបង្ក្រាបវាបាន

  • Print

(តេហេរ៉ង់)៖ មេបញ្ជាការ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោកឧត្ដមសេនីយ ហូស្សេន សាឡាមី (Hossein Salami) បាននិយាយថា  បច្ចុប្បន្នទីក្រុងតេហរ៉ង់ លែងព្រួយបារម្ភចំពោះវត្តមាន នាវាផ្ទុកយន្ដហោះចម្បាំង របស់សហរដ្ឋអាមេរិក ទៀតហើយ ពីព្រោះ អ៊ីរ៉ង់មានអាវុធ ដែលអាចបង្រ្កាប នាវាចម្បាំងនេះបាន។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩។ នៅក្នុងបទសម្ភាសន៍ ជាមួយ ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុកនៅថ្ងៃពុធសប្ដាហ៍នេះ លោក Salami បានគូសបញ្ជាក់យ៉ាងដូច្នេះថា  «សេណារីយ៉ូ នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក វាបានបញ្ចប់ហើយសម្រាប់យើង... ដ្បិតឥឡូវយើងមិនមែនដូចមុន ពោលគឺយើងមានថាមពល  និងមានអាវុធទំនើបៗ មានទាំងមីស៊ីលបាលីស្ទីគ ដែលអាច កម្ចាត់រាល់សេណារីយ៉ូ ទាំងអស់របស់សត្រូវ»។

គួរជម្រាបថា ក្រៅតែបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក និងកងកម្លាំងនាវាផ្ទុកយន្ដហោះចម្បាំង សហរដ្ឋអាមេរិក ក៏បានប្រកាស ពីគម្រោងបញ្ជូនកងទ័ពអាមេរិក ១,៥០០នាក់ ទៅកាន់តំបន់មជ្ឈិមបព៌ាផងដែរ ដើម្បីទប់ទល់នឹងអ៊ីរ៉ង់។

ប៉ុន្តែគួរឱ្យកត់សម្គាល់ ក្រោយភាពតានតឹងនេះផ្ទុះឡើង ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកបានរាយការណ៍ថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងត្រៀម ប្រកាសពីអាសន្នមួយ សំដៅលក់អាវុធ មានតម្លៃរាប់ពាន់លានដុល្លារ ឱ្យអារ៉ាប៊ីសាអូឌីត ខណៈអ្នកជំនាញខ្លះយល់ថា វត្តមានយោធាអាមេរិកគ្រាន់តែ ជាសង្រ្គាមចិត្តសាស្ត្រមួយប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News