(មូស្គូ)៖ កងកម្លាំងរុស្ស៉ីប្រចាំតំបន់ប៉ាស៊ីហ្វិក បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាជើងទឹកហើយ នៅថ្ងៃចន្ទនេះ នៅឯតំបន់ដែនទឹកនៃសមុទ្រជប៉ុន និងសមុទ្រ អូខតស្ក៍ (Okhotsk) ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២០ ខែមិថុនា។
Read more: រុស្ស៉ី ចាប់ផ្ដើមធ្វើសមយុទ្ធជើងទឹក ក្នុងតំបន់សមុទ្រជប៉ុន និងសមុទ្រ Okhotsk
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កាលពីថ្ងៃអាទិត្យ បានផ្សាយថា ក្រុមអវកាសយានិកចិន៣រូប ដែលបានចំណាយពេលស្នាក់នៅ និងធ្វើការនៅឯស្ថានីយអវកាសរបស់ប្រទេសចិនជាច្រើនខែមកនេះ ទើបតែបានត្រឡប់ចុះមកដល់លើផ្ទៃផែនដីវិញដោយសុវត្ថិភាព។
Read more: ក្រុមអវកាសយានិកចិន៣នាក់ ចុះមកដល់លើផែនដីវិញដោយសុវត្ថិភាព...
កាលពីថ្ងៃសៅរ៍ មេបញ្ជាការទ័ពជើងទឹកអ៉ីរ៉ង់ បាននិយាយថា ប្រទេសខ្លួន និងអារ៉ាប៊ីសាអូឌីត ព្រមទាំង ប្រទេសចំនួន៣ទៀត ដែលនៅជាប់ឈូងសមុទ្រពែរ្ស កំពុងមានផែនការបង្កើតសម្ព័ន្ធភាពកងកម្លាំងជើងទឹក មួយ ដែលនឹងរួមមានទាំងឥណ្ឌា ក៏ដូចជាប៉ាគីស្ថានផងដែរ។
Read more: អ៉ីរ៉ង់រួមជាមួយក្រុមប្រទេសជាប់ឈូងសមុទ្រពែរ្ស គ្រោងបង្កើតសម្ព័ន្ធភាពជើងទឹក...
កាលពីថ្ងៃសៅរ៍ វិមានក្រឹមឡាំង បានប្រកាសថា ក្រុមអ្នកកាសែតមកពី «ក្រុមប្រទេសអមិត្ត» នឹងមិនត្រូវ អនុញ្ញាត ឱ្យចូលរួមក្នុងព្រឹត្តិការណ៍វេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុង សង់ភីតស្បឺគ (St Petersbug) របស់ ប្រទេសរុស្ស៉ីឡើយ។
Read more: រុស្ស៉ី សម្រេចមិនអនុញ្ញាតឱ្យក្រុមអ្នកកាសែតលោកខាងលិច...
(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនសម្រេចឈប់ផ្តល់ឱ្យទៅរុស្ស៉ីនូវទិន្នន័យមួយចំនួន ដែលមានចែងនៅក្រោមសន្ធិសញ្ញា New START ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះទៅ ដើម្បីជាវិធានការឆ្លើយតប ចំពោះការបន្តបំពានរបស់ទីក្រុងមូស្គូ មកលើសន្ធិសញ្ញា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។
Read more: អាមេរិកប្រកាសឈប់ផ្តល់ទិន្នន័យមួយចំនួនឱ្យរុស្ស៉ី...
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី ស៊ានឡុង បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ម្តងទៀត បន្ទាប់ពីទើបនឹង បានជាសះស្បើយ១ថ្ងៃ ហើយត្រឡប់ទៅធ្វើការវិញ ចំពេលដែលមាន «ការស្ទុះងើបឡើងវិញនៃការឆ្លង កូវីដ ១៩ នៅក្នុងប្រទេស»។ លោកនាយករដ្ឋមន្រ្តី ដែលមានអាយុ ៧១ឆ្នាំ បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ជាលើកដំបូង កាលពីថ្ងៃទី២២ ខែឧសភា កន្លងទៅ តែលោក នៅតែឆ្លងកូវីដ១៩ បើទោះបីជាហានិភ័យមិនខ្ពស់ បើប្រៀបធៀបទៅនឹងការឆ្លងដំបូងក៏ដោយ។
Read more: នាយករដ្ឋមន្រ្តីសិង្ហបុរី ធ្វើតេស្តវិជ្ជមានកូវីដ១៩ ជាថ្មីម្តងទៀត...
អ្នកនាំពាក្យប្រមុខអង្គការសហប្រជាជាតិម្នាក់ នៅថ្ងៃពុធសប្ដាហ៍នេះបានឱ្យដឹងថាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (UN) សម្រាប់ប្រទេស មីយ៉ាន់ម៉ា នឹងលាលែងពីតំណែងនៅក្នុងខែមិថុនានេះ បន្ទាប់ពីបានបំពេញការងារអស់រយៈពេល១៨ខែ ក្រោមការរិះគន់យ៉ាងខ្លាំងទាំងពីសំណាក់របបសឹក និងក្រុម អ្នកប្រឆាំងនឹងរបបសឹក។
Read more: បេសកជនពិសេស UN សម្រាប់មីយ៉ាន់ម៉ា នឹងលាលែងចេញពីតំណែង
(ប្រាស៊ីលីយ៉ា)៖ តុលាការកំពូលរបស់ប្រទេសប្រេស៉ីល បានបោះឆ្នោតកាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីកាត់ទោសអតីតប្រធានាធិបតី លោក ហ្វឺរណាន់ដូ ខូឡូ ដេ ម៉េលឡូ (Fernando Collor de Mello) ឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ និង១០ខែ ពីបទប្រព្រឹត្តអំពើពុករលួយ និងលាងលុយកខ្វក់។
Read more: តុលាការកំពូលប្រេស៉ីល កាត់ទោសអតីតប្រធានាធិបតី លោក Collor ដាក់ពន្ធនាគារ...
(ជីស៉ីណូ)៖ អង្គការណាតូ (NATO) នឹងឃ្លាំមើលដែនអាកាសនៅលើប្រទេសម៉ុលដាវី ជាទីដែលក្រុមមេដឹកនាំប្រទេសអឺរ៉ុបជាង៤០នាក់ ត្រូវចូលរួមកិច្ចប្រជុំកំពូលមួយ ដែលមានទីតាំងស្ថិតនៅក្បែរនឹងព្រំប្រទល់របស់អ៊ុយក្រែន ដើម្បីបង្ហាញការគាំទ្រសម្រាប់ប្រទេសទាំងពីរ ចំពោះមុខសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។
Read more: NATO ឃ្លាំមើលដែនអាកាសប្រទេសម៉ុលដាវីដែលនៅជាប់អ៊ុយក្រែន...
(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង មានគោលដៅធ្វើកំណែទម្រង់ប្រព័ន្ធប្រកាសអាសន្នរបស់ប្រទេសអាស៉ីខាងកើតមួយនេះ បន្ទាប់ពីសារខុសបច្ចេកទេសមួយ ពាក់ព័ន្ធទៅនឹងការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើងក្នុងសប្តាហ៍នេះ បាននាំឱ្យមានភាពភាន់ច្រឡំក៏ដូចជាការរិះគន់។
Read more: កូរ៉េខាងត្បូងនឹងធ្វើកំណែទម្រង់ប្រព័ន្ធប្រកាសអាសន្ន ក្រោយកើតមានភាពច្របូកច្របល់...
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ា បានផ្សាយកាលពីថ្ងៃពុធថា មន្ត្រីចារកម្មកំពូលរបស់ចិន បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពី "កិច្ចសហប្រតិបត្តិការ" យោធាជាមួយរបបយោធា។ នេះគឺជាគណៈប្រតិភូជាន់ខ្ពស់ចុងក្រោយបង្អស់ ដែលក្រុងប៉េកាំង បញ្ជូនទៅកាន់ប្រទេសសម្ព័ន្ធមិត្តឯកោអន្តរជាតិរបស់ ខ្លួន។
Read more: មន្ត្រីចារកម្មកំពូលរបស់ចិន ធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពី...
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថា ការបាញ់បង្ហោះផ្កាយរណបមួយរបស់កូរ៉េខាងជើង កាលពីថ្ងៃពុធ បានទទួលបរាជ័យ បន្ទាប់ពីមានបញ្ហានៅត្រង់កំណាត់ទី២ នៃគ្រាប់រ៉ុក្កែត ដោយធ្វើឱ្យផ្កាយរណបនេះ ធ្លាក់ចូលទឹកសមុទ្រ។
Read more: ការបាញ់បង្ហោះផ្កាយរណបយោធាដំបូងបំផុតរបស់កូរ៉េខាងជើង ទទួលបរាជ័យ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន កាលពីថ្ងៃអង្គារ បានជំរុញដល់តួកគីឲ្យឆាប់សម្រេច បាននូវដំណើរការយល់ព្រមឲ្យស៊ុយអែត ចូលជាសមាជិករបស់អង្គការណាតូ (NATO) ដោយនិយាយថា ប្រទេសក្នុងតំបន់អឺរ៉ុបខាងជើងមួយនេះ បានចាត់វិធានការសំខាន់ៗរួចហើយ ដើម្បីដោះស្រាយការជំទាស់ របស់ទីក្រុង អង់ការ៉ា ចំពោះសមាជិកភាពរបស់ខ្លួន។
Read more: អាមេរិក តឿនតួកគីឲ្យឆាប់ផ្តល់សច្ចាប័នលើសមាជិកភាពស៊ុយអែត ក្នុង NATO
ការិយាល័យបោះឆ្នោតនៅក្នុងប្រទេសតួកគី បានបើកទ្វារហើយកាលពីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅតួកគី) សម្រាប់ការបោះឆ្នោតជុំទី២ ដែលនឹងសម្រេចថាតើលោក អឺដូហ្កាន់ អាចបន្តកាន់តំណែងជាប្រធានាធិបតីទៀតដែរឬក៏យ៉ាងណា។ ការិយាល័យបោះឆ្នោត បានបើកទ្វារ នៅម៉ោង ៨៖០០នាទីព្រឹក ហើយនឹងត្រូវបិទទ្វារនៅម៉ោង ៥៖០០នាទីល្ងាច ថ្ងៃអាទិត្យ។
ប្រភពពីក្រសួងការបរទេសអាល្លឺម៉ង់ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា អាល្លឺម៉ង់ នឹងដកបុគ្គលិករដ្ឋាភិបាលជាង ១០០នាក់ ដែលកំពុងធ្វើការនៅរុស្ស៉ីឲ្យត្រលប់មកវិញ បន្ទាប់ពីទីក្រុងមូស្គូ បានដាក់កម្រិតលើចំនួនអ្នកបម្រើបេសកកម្មការទូតអាល្លឺម៉ង់ នៅក្នុងប្រទេសរបស់ខ្លួន។
Read more: អាល្លឺម៉ង់ នឹងដកបុគ្គលិករដ្ឋាភិបាលដែលកំពុងធ្វើការ ជាង ១០០នាក់ ចេញពីប្រទេសរុស្ស៉ី
ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានសភា លោក Kevin McCarthy បានឈានដល់ «កិច្ចព្រមព្រៀងជាគោលការណ៍» ក្នុងការដំឡើងពិដានបំណុលសាធារណៈរបស់ប្រទេស (បំណុលអតិបរិមា) និងការកាត់បន្ថយការចំណាយរបស់សហព័ន្ធ កាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីបញ្ចៀសគ្រោះមហន្តរាយអាមេរិក។ ទោះជាយ៉ាងណា ខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងនេះ គេមិនទាន់ដឹងលំអិតនៅឡើយទេ។
(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់បំណុល Fitch កាលពីថ្ងៃពុធបានដាក់ចំណាត់ថ្នាក់ឥណទាន របស់សហរដ្ឋអាមេរិក ស្ថិតក្រោមការឃ្លាំមើលអវិជ្ជមាន ខណៈដែលការពិភាក្សាអំពីពិដានបំណុល មិនទាន់សម្រេចបាន។
Read more: ទីភ្នាក់ងារវាយតម្លៃ Fitch ដាក់ចំណាត់ថ្នាក់បំណុលរបស់អាមេរិក...
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងជៀសផុត ពីការបរាជ័យសងបំណុលដ៏មហន្តរាយ បើទោះបីជាសមាជិកសភា បានឈប់សម្រាករយៈពេល ១០ថ្ងៃដោយគ្មានកិច្ចព្រមព្រៀង លើការបង្កើនកម្រិតកម្ចីក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
Read more: វិបត្តិបំណុលអាមេរិក៖ លោកប្រធានាធិតី បៃឌិន ប្តេជ្ញាថា...
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមួយចំនួនរបស់ខ្លួនកំពុងកាត់បន្ថយការប្រើប្រាស់ភ្លើងតាមទីសាធារណៈ ដើម្បីសន្សំសំចៃថាមពលសម្រាប់គ្រួសារ និងផលិតកម្ម ចំពេលមានការខ្វះខាតថាមពល ដោយសាររលកកម្តៅ។
Read more: ទីក្រុងនានារបស់ប្រទេសវៀតណាម បានកាត់បន្ថយភ្លើងបំភ្លឺសាធារណៈ...
កងទ័ពអាកាសថៃ កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា សហរដ្ឋអាមេរិក បានបដិសេធចំពោះសំណើពី សំណាក់ប្រទេសថៃ ស្តីពីការសុំទិញយន្តហោះចម្បាំង F-35 ដោយសារតែលក្ខខណ្ឌពាក់ព័ន្ធការហ្វឹកហាត់ និងផ្នែកបច្ចេកទេស។
Read more: កងទ័ពអាកាសថៃអះអាងថា សំណើសុំទិញយន្តហោះចម្បាំង F-35 ត្រូវបានអាមេរិកបដិសេធ
សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចជ្រើសរើស មេកងទ័ពអាកាស លោក Charles Q. Brown ឱ្យឡើងកាន់តួនាទីជា មន្រ្តីយោធាកំពូលថ្មីនៃសហរដ្ឋអាមេរិក សេតវិមាន និយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រធានាធិបតី បៃដិន នឹងប្រកាសជាផ្លូវការពីការជ្រើសតាំង លោកឧត្តមសេនីយ៍ Q. Brown ដែលជានាយសេនាធិការកងទ័ពអាកាសអាមេរិក ឱ្យឡើងកាន់តួនាទីជាប្រធាននាយសេនាធិការចម្រុះនៃយោធារបស់សហរដ្ឋអាមេរិក ដែលជាតំណែងមេទ័ពកំពូលនៅក្នុងជួរយោធាអាមេរិក។
Read more: លោក បៃដិន ជ្រើសរើសមេបញ្ជាការកងទ័ពអាកាស ឱ្យឡើងជាមេទ័ពកំពូលថ្មីរបស់អាមេរិក