Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌូណេស៊ីគ្រោងបញ្ជូនសំរាមប្រមាណ២១០តោន ត្រឡប់ទៅកាន់អូស្រ្តាលីវិញ

  • Print

(ហ្សាការតា)៖ ឥណ្ឌូណេស៊ី នាថ្ងៃអង្គារនេះ បានឲ្យដឹងថា ខ្លួននឹងបញ្ជូនសំរាម ជាង២១០តោន ត្រឡប់ទៅអូស្រ្តាលីវិញ  ស្របពេលដែល ប្រទេសនៅអាស៊ីអាគ្នេយ៍ កំពុងព្យាយាម លុបលាងឈ្មោះជាកន្លែងចាក់សំរាម របស់ប្រទេសដទៃ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានបារាំង AFP នៅល្ងាចថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩។ បើតាមទីភ្នាក់ងារ គយប្រចាំខេត្តជ្វាខាងកើត ក្រោយការត្រួតពិនិត្យ កុងតឺណឺចំនួន៩ នៅឯទីក្រុង Surabaya ដែលគួរមានផ្ទុកតែកាកសំណល់ក្រដាស ប៉ុណ្ណោះនោះ ក៏ស្រាប់តែរកឃើញ មានផ្ទុកសារធាតុគីមីពុល និងសំរាមប្លាស្ទិក ជាច្រើនទៀត។

ព្រោះតែហេតុនេះ ក្រសួងបរិស្ថានឥណ្ឌូណេស៊ី បានផ្តល់អនុសាសន៍ ឲ្យបញ្ជូនកុងតឺណឺផ្ទុកសំរាមទាំងអស់នេះ ត្រឡប់ទៅវិញ  បន្ទាប់ពីពួកវា ត្រូវបានបញ្ជូនមកពី ប្រទេសអូស្រ្តាលី។ កាលពីសប្តាហ៍មុន ឥណ្ឌូណេស៊ី ទើបតែបានប្រកាស ពីគម្រោងបញ្ជូនសំរាម ចំនួន៤៩កុងតឺណឺ ត្រឡប់ទៅកាន់ ប្រទេសបារាំង និងប្រទេសអភិវឌ្ឍន៍ឯទៀតៗ។

ចំណែកកាលពីខែឧសភា ម៉ាឡេស៊ី ក៏បានប្រកាសដែរថា ខ្លួននឹងបញ្ជូនកាកសំណល់ ប្លាស្ទិកទម្ងន់៤៥០តោន  ត្រឡប់ទៅកាន់ ប្រទេសដែលជាភពដើមវិញ រួមមានអូស្រ្តាលី បង់ក្លាដែស កាណាដា ចិន ជប៉ុន អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក។ រីឯនៅចុងខែមិថុនា  កាណាដា ក៏ទើបទទួលបានសំរាម ជិតជាង៦០កុងតឺណឺរបស់ខ្លួនវិញ ក្រោយហ្វីលីពីន បានបង្ខំឲ្យដឹកយកទៅវិញជាបន្ទាន់៕

ដកស្រង់ពី៖ Fresh News