អាល់ហ្សេរី ដាច់ការទាក់ទង ជាមួយយន្តហោះ របស់ខ្លួន ដែលចេញពី បួរគីណា ហ្វាសូ
- Details
- Category: International News
អាកាសចរណ៍ជាតិ អាល់ហ្សេរី Air Algerie បាននិយាយថា ពួកគេបានដាច់ ការទាក់ទង ជាមួយយន្តហោះមួយរបស់ខ្លួន ដែលហោះចេញពី ប្រទេសបួរគីណា ហ្វាសូ។
Air Algerie បានបញ្ជាក់ថា ពួកគេបានបាត់បង់ ទំនាក់ទំនង ប្រហែលជា៥០នាទី បន្ទាប់ពីយន្តហោះ ចេញដំណើរពីទីក្រុង Ouagadougou។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានលើកឡើងថា មិនទាន់មានការ បញ្ជាក់ណាមួយឡើយ ទាក់ទង នឹងចំនួនមនុស្ស នៅលើយន្តហោះ វ៉ុល AH 5017៕
ដកស្រង់ពី៖ គេហទំព័រថ្មីៗ