Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ាឡេស៊ី៖ ជនសង្ស័យសរុប៥១៩នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធសកម្មភាពភេរវកម្ម គិតត្រឹមខែកក្កដា ឆ្នាំ២០១៩

  • Print

(គូឡាឡាំពួរ)៖ គិតត្រឹមខែកក្កដា ឆ្នាំ២០១៩ ប៉ូលិសម៉ាឡេស៊ី បានចាប់ខ្លួនមនុស្សសរុប ៥១៩នាក់ ក្រោមការសង្ស័យថា  មានជាប់ពាក់ព័ន្ធ សកម្មភាពភេរវកម្ម។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។

យោងតាម រដ្ឋមន្រ្តីមហាផ្ទៃម៉ាឡេស៊ី លោក Muhyiddin Yassin ជនសង្ស័យទាំងនោះ មានទាំងជនជាតិម៉ាឡេស៊ីផ្ទាល់ និងជនបរទេស  ប៉ុន្តែលោក មិនបានបញ្ជាក់ថា ម៉ាឡេស៊ីមានប៉ុន្មាននាក់ ឬក៏ជនបរទេស មានប៉ុន្មាននាក់ឲ្យច្បាស់ឡើយ ដោយគ្រាន់តែថា ពួកគេទាំងអស់ ត្រូវបានចាប់ខ្លួន  ក្រោមការសង្ស័យថា មានពាក់ព័ន្ធក្នុងសកម្មភាព ដែលអាជ្ញាធរម៉ាឡេស៊ី ចាត់ទុកថាជាអំពើភេរវកម្ម ខណៈខ្លះក្នុងចំណោមនោះ ក៏ត្រូវបានផ្តន្ទាទោសផងដែរ។

គួរជម្រាបថា កាលពីខែឧសភាកន្លងទៅ ប៉ូលិសម៉ាឡេស៊ីបានប្រកាសថា ពួកគេបានចាប់ឃាត់ខ្លួនជនសង្ស័យជាភេរវករចំនួន ៦នាក់៕

ដកស្រង់ពី៖ Fresh News