Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាម៉េរិក បញ្ជូនគ្រាប់មីស៊ីល ៥ពាន់ដើមទៀត ទៅកាន់ទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់

  • Print

ស៊ីអិនអិន៖ ចាប់តាំងពីការ ឈ្លានពាន ពីក្រុមសកម្មប្រយុទ្ធ កំពុងតែក្តៅ គគុក នៅប្រទេសអ៊ឺរ៉ាក់ សហ រដ្ឋអាម៉េរិក ក៏យល់ព្រមលក់សព្វាវុធ ដែលមានតំលៃ ៧០០ លានដុល្លារ ដោយបូករួម ទាំងគ្រាប់មីស៊ីល ប្រភេទ Hellfire ចំនួន ៥ពាន់គ្រាប់ថែមទៀត ទៅកាន់ទីក្រុងបាកដាដ។

ដោយផ្អែកតាមសារព័ត៌មាន ស៊ីអិនអិន ទទួលបាន សេចក្តីរាយការណ៍ពី ភ្នាក់ងារ សហប្រតិបត្តិការ ការពារសុវត្ថិភាព អាម៉េរិក ឲ្យដឹងថា រដ្ឋាភិបាល អ៊ឺរ៉ាក់ បានស្នើសុំទិញ កាំជ្រួចមីស៊ីល ដែលអាចបាញ់ ចេញតាម ឧទ្ធម្ភាគចក្រ។

អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោនលោក John Kirby បានប្រាប់ដល់ អ្នកយកការណ៍ថា សហរដ្ឋអាម៉េរិក បានផ្តល់នូវ កាំជ្រួចមីស៊ីល Hellfire ៧៨០ គ្រាប់ ដល់ អ៊ឺរ៉ាក់ម្តងរួចមកហើយ នៅក្នុងខែមករា ហើយ គម្រោងថ្មីនេះនឹងត្រូវបញ្ជូនមីស៊ីល ៣៦៦ គ្រាប់បន្ថែមទៀតនៅក្នុង ខែសីហាខាងមុខនេះ។

លោក Kirby បានបន្តទៀតថា កាំជ្រួចដែលនៅសល់ ជាច្រើនទៀត នឹងត្រូវបញ្ជូន មកតាម ក្រោយ ប៉ុន្តែលោកមិនទាន់ មានកាលវិភាគ ច្បាស់លាស់ ក្នុងការដឹកបញ្ជូនមកនោះទេ។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សមាជមួយ បានរៀបចំឡើង ហើយបានបង្ហាញថា មានការលក់ សព្វាវុធ បន្ទាប់ពីក្រសួង ការពារជាតិ អាម៉េរិកព្រមទទួលសំណើ របស់ប្រទេសអ៊ឺរ៉ាក់។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាល អ៊ីរ៉ាក់ បានស្ថិតចូលក្នុងសង្គ្រាម ប្រដាប់អាវុធជាមួយ ពួកឧទ្ទាមឥស្លាម បំបែករដ្ឋនៅតាមព្រំដែន អ៊ឺរ៉ាក់ និង ស៊ីរី ដែលពួកទាំងនេះ បានគ្រប់គ្រង ទីក្រុងមួយចំនួនមកហើយ នៅអ៊ីរ៉ាក់។

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល