Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង ថ្លែងថា ការចរចារនាពេលខាងមុខជាមួយសហរដ្ឋអាមេរិក គឺជាការសន្ទនា នាពេលអនាគតយ៉ាងដាច់ខាត

  • Print

សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពីថ្ងៃចន្ទ បានស្វាគមន៍ការចរចាកម្រិតការងារ នាពេលខាងមុខជាមួយសហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ អគ្គនាយកនៃនាយកដ្ឋានកិច្ចការសហរដ្ឋអាមេរិក នៃក្រសួងការបរទេស បាននិយាយថា ការសន្ទនារវាងកូរ៉េខាងជើង - សហរដ្ឋអាមេរិក មានជំរើសពីរ គឺធ្វើអោយប្រសើរឡើងនូវទំនាក់ទំនង រឺក៏បន្ថែមភាពប្រទូសរ៉ាយចំពោះគ្នា។

មន្ត្រីដែលមិនបញ្ចេញឈ្មោះរូបនេះ បាននិយាយថា“ ក្នុងន័យនេះការចរចារកម្រិតការងារ នាពេលខាងមុខ នឹងជាឱកាសមួយដែលអាចសំរេចបាននូវផ្លូវអនាគតនៃកិច្ចពិភាក្សា រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក” ។

លោក បានបន្ថែមទៀតថា ការពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរ អាចធ្វើទៅបាន នៅពេលដែលការគំរាមកំហែង និងឧបសគ្គនានាដែលបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធសន្តិសុខ និងរារាំងការអភិវឌ្ឍរបស់យើង ត្រូវបានដកចេញយ៉ាងច្បាស់លើសពីការសង្ស័យ។

កាលពីសប្តាហ៍មុនទីក្រុងព្យុងយ៉ាង បាននិយាយថា ខ្លួនមានឆន្ទៈក្នុងការនិយាយជាមួយទីក្រុងវ៉ាស៊ីនតោន នៅចុងខែកញ្ញានេះ តាមរយៈសារមួយ ដែលផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ។

សេចក្តីថ្លែងការណ៍ បាននិយាយថា “ថាតើការចរចាររវាងកូរ៉េខាងជើង -សហរដ្ឋអាមេរិក នឹងក្លាយជាកញ្ចក់សម្រាប់ឱកាសឈានទៅរកការដោះស្រាយវិបត្តិឬយ៉ាងណានោះ គឺវាអាស្រ័យលើអាមេរិក ទាំងស្រុង” នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអង្គារ ។