Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្យុះ Hagibis បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់នៅជប៉ុន ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ កាន់តែខ្លាំងឡើង

  • Print

ក្រុមមន្រ្តី បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មានមនុស្សចំនួន ១១ នាក់ដែរ បានស្លាប់នៅក្នុងប្រទេសជប៉ុនដោយសារព្យុះ Hagibis ដែលមានឥទ្ធិពលខ្លាំងក្លា បានបោកបក់ពាសពេញប្រទេស និងនាំមកនូវភ្លៀងដែលមិនធ្លាប់មានពីមុនមក។

អ្នកខ្លះ បានស្លាប់ដោយសារការបាក់ដី និងខ្លះទៀតត្រូវទឹកជំនន់លិចចូលក្នុងរថយន្តរបស់ខ្លួន នៅពេលដែលទឹកទន្លេបាក់ច្រាំង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។

នៅព្រឹកថ្ងៃអាទិត្យ ព្យុះដែលចុះខ្សោយខ្លាំង បានរំកិលខ្លួនត្រលប់មកដីគោកវិញ ប៉ុន្តែវាបានបន្សល់នូវការបំផ្លិចបំផ្លាញដ៏ធំ និងបង្ខំឱ្យអ្នករៀបចំការប្រកួតបាល់ឱបពិភពលោក បោះបង់ចោលការប្រកួតមួយផ្សេងទៀត។

ទឹកជំនន់ដ៏ធ្ងន់ធ្ងរ ត្រូវបានគេរាយការណ៍នៅភាគកណ្តាល Nagano របស់ប្រទេសជប៉ុន ជាកន្លែងដែលទឹករលកផ្ទុះឡើង បានបណ្តាលឱ្យទឹកហើមពីទន្លេ Chikuma ហូរចូលទៅក្នុងសង្កាត់ ដែលមានប្រជាជនរស់នៅ ដោយជន់លិចផ្ទះរហូតដល់ជាន់ទី ២ ។

យោធាជប៉ុន បានដាក់ពង្រាយឧទ្ធម្ភាគចក្រ ដើម្បីជួយសង្គ្រោះប្រជាជន ដែលបានឃើញក្នុងរូបភាពពីលើអាកាស ឈរនៅលើយ៉រមុខផ្ទះ កំពុងគ្រវីកន្សែង ដើម្បីងាយគេមើលឃើញ។

Hagibis បានបង្កភាពវឹកវរក្នុងការដឹកជញ្ជូន ក្នុងរយៈពេលថ្ងៃឈប់សម្រាកដ៏វែងមួយនាចុងសប្តាហ៍ នៅក្នុងប្រទេសជប៉ុន ដែលបានផ្អាកជើងហោះហើរទាំងអស់ នៅក្នុងតំបន់តូក្យូ និងបានបង្ខំឱ្យផ្អាកនូវសេវ៉ារថភ្លើង និងរថភ្លើងល្បឿនលឿនជាច្រើនទៀត ដែលបម្រើដល់រដ្ឋធានី។

Hagibis បានវាយលុកចូលកោះ Honshu របស់ជប៉ុន នៅម៉ោងប្រហែល ៧យប់ ថ្ងៃសៅរ៍ ដែលជាព្យុះមួយក្នុងចំណោមព្យុះដ៏សាហាវបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងខ្យល់បក់ខ្លាំងរហូតដល់ ២១៦ គីឡូម៉ែត្រម៉ោង នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីព្រឹកថ្ងៃអាទិត្យ។