Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

COVID-19: នាយករដ្ឋមន្ត្រីជប៉ុន លើកទឹកចិត្តឱ្យប្រជាជនទូទាំងប្រទេស កុំទៅធ្វើការ ឬទៅសាលារៀន បើមានរោគសញ្ញាគ្រុនក្ដៅ

  • Print

 (តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ បានផ្ដល់យោបល់ ក៏ដូចជាលើកទឹកចិត្ត ឱ្យប្រជាជនជប៉ុនទាំងអស់ នៅទូទាំងប្រទេស កុំទៅធ្វើការ ឬក៏ទៅសាលារៀន នៅក្នុងករណីដែលមាន រោគសញ្ញាផ្ដាសាយ ឬគ្រុនក្ដៅ ខណៈរដ្ឋាភិបាល របស់លោកកំពុងប្រយុទ្ធ នឹងការរីករាលដាលនៃជំងឺ COVID-19។

នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Kyodo នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។ លោក អាបេ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីដែលកំពុងប្រយុទ្ធប្រឆាំងនឹង COVID-19 ក្នុងសប្ដាហ៍នេះ។

ថ្លែងនាឱកាសនោះ លោកនាយករដ្ឋមន្ត្រីជប៉ុន បានគូសបញ្ជាក់ដូច្នេះថា៖ «អ្វីដែលខ្ញុំចង់ឱ្យប្រជាជនជប៉ុន ធ្វើមុនគេ នោះគឺកុំទៅធ្វើការ និងទៅសាលារៀន បើសិនមានអាការៈ ឬរោគសញ្ញាគ្រុនក្ដៅ ឬក៏ផ្ដាសាយ...រីឯបណ្ដាក្រុមហ៊ុននានាវិញក៏គួរតែជំរុញឱ្យបុគ្គលិករបស់ខ្លួនឈប់សម្រាកផងដែរ នៅក្នុងករណីពួកគេមិនស្រួលខ្លួន»។

លោក អាបេ បន្ថែមថាការធ្វើការងារពីផ្ទះ គឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាល COVID-19 ហើយ ជាពិសេសអ្នកដែលមានកម្ដៅរាងកាយ ៣៧.៥អង្សាសេ ឬខ្ពស់ជាងនេះ គួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬក៏ទៅពិនិត្យ សុខភាពនៅឯមន្ទីពេទ្យតែម្ដង៕

ដកស្រង់ពី៖ Fresh News