Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីឆ្លង COVID-19 ឡើងដល់៣០ម៉ឺននាក់ នៅក្នុងប្រទេសឥណ្ឌា

  • Print

បើតាមទិន្នន័យចុងក្រោយបង្អស់ ដែលចេញដោយក្រសួងសុខាភិបាលសហព័ន្ធបានឲ្យថា ករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍បានឡើងដល់ចំនួន ៣០៨.៩៩៣ នាក់ ខណៈចំនួនអ្នកស្លាប់ មានដល់ ៨.៨៨៤ នាក់។

ករណីស្លាប់ថ្មីដោយសារជំងឺ COVID-19 ចំនួន ៣៨៦ នាក់ ត្រូវបានរាយការណ៍ក្នុងអំឡុងពេល ២៤ ម៉ោងកន្លងទៅ នៅទូទាំងប្រទេស។ នេះ គឺជាការកើនឡើងដ៏ច្រើនបំផុត ត្រឹមតែមួយថ្ងៃនៅក្នុងប្រទេស ទាក់ទងនឹងករណីឆ្លងថ្មី ។

បើតាមប្រភពខាងលើដដែល រហូតមកដល់ពេលនេះ មានប្រជាជនឥណ្ឌា ចំនួន ១៥៤.៣៣០ នាក់ ដែលមានជំងឺ COVID-19 ត្រូវបានអនុញ្ញាតិឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីមានភាពប្រសើរឡើង។ ដំណាក់កាលទី ៥ នៃការចាក់សោរទូទាំងប្រទេស បានចូលជាធរមាន ចាប់តាំងពីថ្ងៃទី ១ ខែមិថុនា។

ដំណាក់កាលនេះ បង្ហាញពីការបន្ធូរបន្ថយ រួមទាំងការបើកដំណើរការឡើងវិញជាច្រើន តាមដំណាក់កាល នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីចុងសប្តាហ៏។